ក្រុមបីសាចក្រហម Manchester United បានផ្តោតការចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធ សញ្ជាតិអាឡឺម៉ង់ Mesut Ozil នៅរដូវក្តៅខាងមុខនេះ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ក្រុមបីសាចក្រហម Manchester United បានសម្លឹងឃើញខ្សែបម្រើ Mesut Ozil របស់ក្រុមកាំភ្លើងធំ Arsenal ដើម្បីមកចូលរួមជាមួយក្លឹបនៅពេលខាងមុខនេះ។ Man Utd ហាក់មិនទាន់បង្ហាញនូវទម្រង់លេងបានល្អប្រសើរនៅឡើយទេ បើទោះបីជាក្រុមជើងខ្លាំងមួយនេះ បានចាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងប្រវត្តិសាស្ត្រក្លឹប ដោយនាំយកខ្សែបម្រើវ័យក្មេង Poul Pogba កាលពីដើមរដូវកាលកន្លមក។
យ៉ាងណាវិញនោះដែរ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះកំពុងតែផ្តោតការចាប់អារម្មណ៍ជាថ្មីម្តងទៀត លើអតីតកូនក្រុមរបស់គាត់ Masut Ozil ។ Ozil ធ្លាប់ធ្វើការជាមួយនឹង លោក Jose Mourinho តាំងពីនៅ Real Madrid ម្លេះ ដោយហេតុនេះហើយ ទើប Mourinho សង្ឃឹមថា Ozil នឹងមកចូលរួមជាមួយគាត់ជាបន្តទៀត។
យ៉ាណាមិញ Ozil បានបន្តកុងត្រារបស់រូបគេ ជាមួយកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ ២០១៩ ជាហេតុធ្វើឲ្យពិបាក សម្រាប់បីសាចក្រហម ក្នុងការសម្រេចក្តីស្រម៉ៃនាំយករូបគេមកកាន់ Old Traforn នារដូវក្តៅនេះ។ ម្យ៉ាងវិញទៀត បើ Man Utd ពិតជាចង់បាន Ozil មែន ពួកគេត្រូវតែហ៊ានចំណាយលុយច្រើនបន្តិច ដើម្បីផ្តាច់កុងត្រានៅ Arsenal ដែលទឹកប្រាក់នៃការនាំយកនោះ មិនទាន់ច្បាស់នៅឡើយទេ៕








មតិយោបល់