អេហ្ស៊ីបៈ ប្រធានាធិបតីលោក Abdul Fattah al-Sisi បានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នរយៈពេលបីខែ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើក នៅព្រះវិហារ Coptic ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។
វិធានការនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរធ្វើការចាប់ខ្លួន និងស្វែងរកនៅក្នុងផ្ទះរបស់ប្រជាជន ដោយមិនចាំបាច់មានដីកា តែវាតម្រូវឲ្យមានការអនុម័តដោយសភាមុនពេល ដែលវិធានការនេះ ត្រូវបានអនុវត្ត។
រដ្ឋអ៊ិស្លាម (IS) បាននិយាយថា ខ្លួនបានស្ថិតនៅពីក្រោយការវាយប្រហារ នៅទីក្រុង Tanta និងទីក្រុង Alexandria កាលពីថ្ងៃអាទិត្យ។
ក្រុមនេះ បានកំណត់គោលដៅនៅព្រះវិហារ Copts ក្នុងប្រទេសអេហ្ស៊ីប ហើយព្រមានថា នឹងធ្វើការវាយប្រហារកន្លែងជាច្រើនបន្ថែមទៀត៕
មតិយោបល់