កីឡាករខ្សែបម្រើស្លាប ឈិន ឈឿន ដែលកំពុងលេងឲ្យក្លឹបក្រសួងការពារជាតិ កំពុងតែរីករាយយ៉ាងខ្លាំងបន្ទាប់ពីកូនស្រី ដ៏ស្រស់ស្អាតរបស់គាត់បានកើត កាលពីវេលាម៉ោង ៧និង១៧ នាទីយប់ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ ២០១៧ នេះ។
ភាពជោគជ័យលើវិថីបាល់ទាត់ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ឈិន ឈឿន ព្រោះថា នៅពេលនេះ កីឡាករកំពុងមានប្រជាប្រិយភាពរូបនេះ បានថែមសមាជិកក្នុងគ្រួសារម្នាក់ទៀតហើយ កាលពីយប់ម្សិលមិញ។ នេះគឺជាក្តីសោមនស្សរីករាយមួយ សម្រាប់ ឈិន ឈឿន រួមជាមួយគ្រួសាររបស់គាត់ ក៏ដូចជាអ្នកគាំទ្រកីឡាករ បាល់ទាត់រូបនេះ ដែលសង្ឃឹមថា វានឹងក្លាយជាកម្លាំងចិត្ត ក្នុងការជំរុញឲ្យរូបគាត់កាន់តែល្បីល្បាញឡើង។
កូនស្រីនេះ ត្រូវបានគាត់ដាក់ឈ្មោះឲ្យថា ឈឿន អ៊ីឡា មានទម្ងន់ ២,៧គីឡូក្រាម។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរ និងជូនពរឲ្យសមាជិកថ្មី របស់កីឡាករ ឈិន ឈឿន មានសុខភាពល្អ និងរីករាយនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ៕





មតិយោបល់