ព័ត៌មានកីឡា

Urawa ត្រូវសងសឹក Sanghai យប់នេះ

ក្រុមមកពីលីគកំពូលរបស់ជប៉ុន Urawa Red Diamond នឹងត្រូវប្រកួតសងសឹកក្រុម Sanghai របស់ចិន នៅល្ងាចម៉ោង ៥​ និង​៣០នាទីថ្ងៃនេះ ដើម្បីប្រជែងយកកំពូលតារាង​ Asia Champion League ពូលF។

ក្រុមជើងខ្លាំងជប៉ុន Urawa​​ នឹងមិនឲ្យការប្រកួតរបស់ពួកគេ នាល្ងាចនេះ បាត់បង់ពិន្ទុដ៏សំខាន់របស់ពួកគេឡើយ ព្រោះពិន្ទុនៅក្នុងសប្តាហ៍នេះ មានសារ:សំខាន់ចំពោះពួកគេ។ ការប្រកួតនៅទឹកដីរបស់ក្រុម Sanghai ក្រុមជើងខ្លាំងរបស់ជប៉ុន បានបរាជ័យយ៉ាងប្រថិតប្រថោយក្នុងលទ្ធផល ៣-២ ដែលបានធ្វើឲ្យ Sanghaiឡើងមកកាន់កំពូលតារាងបណ្តោះអាសន្ន មាន៩ពិន្ទុក្នុងដៃ។

Urawa ពេលនេះ មាន ៦ពិន្ទុក្នុងដៃ ក្នុងចំណោមបីប្រកួតឈ្នះ២ និងចាញ់១ប្រកួត​ ហើយនៅក្នុងល្ងាចនេះ Urawa ត្រូវការឈ្នះ Sanghai ដើម្បីឡើងទៅកាន់កំពូលតារាង និងដើម្បីសងសឹកក្រុម Sanghai ដែលបានយកឈ្នះពួកគេ កាលពីប្រកួតលើកមុន។ ដូច្នេះហើយ Urawa ត្រូវការឈ្នះតែពីរប្រកួតទៀតប៉ុណ្ណោះ នឹងធានាសុវត្ថិភាពរបស់ពួកគេ ឆ្លងទៅកាន់វគ្គបន្តទៀត។

យ៉ាងណាក៏ដោយ ក្រុមចាយលុយសន្ធឹកសន្ធាប់ Sanghai នឹងមិនបណ្តោយឲ្យ Urawa ឈ្នះដោយងាយឡើយ ព្រោះកីឡាករឆ្នើមដូចជា Oscar និង Hulk សុទ្ធសឹងជាឧសគ្គ សម្រាប់ Urawa Red Diamond៕

មតិយោបល់