ព័ត៌មានកីឡា

Man City លុត Arsenal ៣-០ លើកពាន Carabao Cup

ក្រុមបាល់ទាត់ Manchester City បានឈ្នះពានលើកដំបូងហើយ ក្រោមការដឹកនាំរបស់លោក Pep Guadiola រដូវកាលនេះ ក្រោយពីបំបាក់ក្រុមកាំ​ភ្លើងធំ Arsenal យប់មិញនេះ ក្នុងពានរង្វាន់ Carabao Cup ។

នេះគឺជាពានទី ១ សម្រាប់ក្រុម​ Manchester City ដែលទទួលបាននៅរដូវកាលនេះ ក្នុងការបំបាក់ក្រុមកាំភ្លើងធំ Arsenal ៣-០ នៃពានរង្វាន់ Carabao Cup ។ ៣គ្រាប់របស់ក្រុម Manchester City រកបានដោយខ្សែប្រយុទ្ធ Sergio Aguero ស៊ុតបាននៅនាទីទី ១៨, Vincent Kompany នៅនាទីទី ៥៨ និង David Silva ស៊ុតបាននៅនាទីទី ៦៥។ ឆ្លងតាមការឈ្នះពាន នេះដែរ ក្រុម Manchester City បានស្គាល់ជាតិឈ្នះពាន ដំបូងហើយក្រោយលោក Pep Guadiola មកដឹកនាំកាលពីរដូវកាលមុនកន្លង​មក។

បើទោះបីជា រដូវកាលមុន Manchester City មិនអាចឈ្នះពានណាមួយ​ក៍ដោយ តែរដូវកាលនេះវិញ ក្រៅពី Carabao Cup ដែលទើបឈ្នះយប់មិញនេះ នៅមាន Premier League ដែល Man City កំពុងឈរកំពូលតារាងដាច់ និង Champion League ដែលក្រុមកំពូលអង់គ្លេសមួយនេះ បានត្រៀមឡើង​ទៅកាន់វគ្គ ៨ ក្រុមចុងក្រោយរួចជាស្រេច។

https://www.youtube.com/watch?v=MxrudMXhOzk

មតិយោបល់