ព័ត៌មានកីឡា

Montella៖ AC Milan មិនស្តាយលុយ ៧០លានផោន ក្នុងការទិញយក Morata ឡើយ

អ្នកចាត់ការទូទៅ របស់ក្រុម AC Milan លោក Vincenzo Montella បានប្រាប់សារពត៌មាន ក្នុងប្រទេសអ៊ីតាលីថា ក្រុមយក្សអ៊ីតាលីនេះ មិនស្តាយលុយ ៧០លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធ Alvaro Morata ឡើយ។

ថ្វីបើក្រុម AC Milan នាពេលបច្ចុប្បន្ននេះ មិនមែនជាក្រុមខ្លាំង​ ក្នុងពិភពបាល់ទាត់ ដូចក្រុមល្បីៗជាច្រើនក៍ដោយ ក៍ប៉ុន្តែ នៅក្នុងរដូវក្តៅឋាងមុខនេះ ក្រុមបីសាចក្រហមអ៊ីតាលី មួយនេះ បានចំណាយលុយយ៉ាងច្រើន ដើម្បីពង្រឹងក្លិបឡើងវិញ។ ជាការពិតណាស់ អ្នកចាត់ការទូទៅ លោក Vincenzo Montella មិនខ្លាចនឹងចំណាយលុយ ៧០លានផោន ដើម្បីទិញយក ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Alvaro Morata ឡើយ។ ក្រុម AC Milan ដូចជាហ៊ានចំណាយលុយច្រើនមហាសាល ក្នុងរដូវកាលថ្មីនេះ ដើម្បីយកទៅពង្រឹងក្លិប ដែលកំពុងតែធ្លាក់កូដយ៉ាងខ្លាំង ជាងនេះទៅទៀត AC Milan រំពឹងទុកថា ក្រុមរបស់ពួកគេនឹងប្រសើរជាងរដូវកាលមុន តាមរយៈការទិញកីឡាករថ្មីៗជាច្រើនរូប ស្របពេលដែលខ្សែការពារដ៍ឆ្នើម របស់ក្រុមសេះបង្កង់ Juventus កីឡាករ Leonardo Bonucci និង Case Fabregas របស់ក្រុមតោខៀវ Chelsea ក៍មានពត៌មាននៃការផ្លាស់ទៅកាន់ AC Milan ផងដែរ។

ម្យ៉ាងវិញទៀត ឆន្ទៈ របស់ប្រធានក្លិប AC Milan ក្នុងការធ្វើឲ្យក្លិប ឈានទៅរកអតីកាលវិញនោះ អាចជាក្តីសង្ឃឹមច្រើន ក្នុងការជួយជ្រោមជ្រែងក្លិបឡើងវិញ។ បន្ថែមលើនេះ ការនាំយកកីឡាករឆ្នើមៗ មកកាន់ក្លិប នឹងក្លាយជាចលករមួយដ៍សំខាន់ ឈានទៅរកភាពជោគជ័យបាន។ ដូច្នេះហើយ លោក Vincenzo Montella នឹងត្រៀមទឹកប្រាក់ ៧០លានផោន ក្នុងការទិញយក Alvaro Morata ប្រសិនបើខ្សែប្រយុទ្ធអេស្ប៉ាញ រូបនេះយល់ព្រមមកកាន់ AC Milan ។

មតិយោបល់