ទំហំផ្ទុកទិន្នន័យ ឬឯកសារលើ iPhone/iPad បន្តភាពពេញមិនចេះចប់ ដរាបណាយើងលែងប្រើវា។ មកទល់ពេលនេះ វិធីធ្វើឲ្យទំហំផ្ទុកកើនច្រើនជាងមុន មានមិនតិចទេ ប៉ុន្តែ ក៏មិនប្រាកដថាមានប្រសិទ្ធភាពទាំងអស់ដែរ។
ដោយឡែក ពេលនេះ Post Tech សូមបង្ហាញវិធី ៣ យ៉ាង ដ៏មានសក្តានុពល ជូនប្រិយមិត្ត ដែលអាចបង្កើនទំហំផ្ទុកជាច្រើនមិនគួរឲ្យជឿ។
វិធី ១ – Clear your browser cache (លុបទិន្នន័យបណ្តោះអាសន្តក្នុងកម្មវិធីរុករក)
ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីរុករក Safari សូមចុចបើកកម្មវិធី Settings → រួចចុចលើកម្មវិធី Safari → អូសចុះក្រោមបន្តិច រួចចុចលើពាក្យ Clear History and Website Data

ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីរុករក Chrome សូមចុចបើកកម្មវិធី Chrome → ចុចលើប៊ូតុងរង្វង់មូល ៣ → ចុចលើពាក្យ Settings → ចុចលើពាក្យ Privacy → ចុចពាក្យ Clear Browsing Data → រួចចុចលើ Clear Browsing Data ម្តងទៀត → ចុងក្រោយចុច Clear Browsing Data

វិធី ២ – Selectively delete apps and data (សម្រេចចិត្តលុបកម្មវិធីឥតបានការ)
កម្មវិធីមួយចំនួន នៅលើ iPhone/iPad បច្ចុប្បន្ន ពុំមាននរណាប្រើប្រាស់ទាំងអស់នោះទេ ដូចនេះ ត្រូវប្រាកដថា កម្មវិធីណាមិនចាំបាច់ គួរតែសម្រេចចិត្តលុបវាចោលទៅ។ មុនពេលលុបកម្មវិធីណាមួយ ត្រូវពិចារណាទៅលើទំហំរបស់វា ជៀសវាងការលុបកម្មវិធីតូចៗ អស់ជាច្រើនតែទំហំផ្ទុកកើនបានបន្តិចបន្តួច។

ជាដំបូង សូមបើកកម្មវិធី Settings → General → Storage & iCloud Usage → Manage Storage
វិធី ៣ – Make Trick with iPhone (បញ្ឆោតឲ្យ iPhone លុបសម្អាតប្រព័ន្ធ)
នេះគឺល្បិចពិសេសមួយ ដែលបញ្ឆោតឲ្យ iPhone/iPad លុបសម្អាតប្រព័ន្ធ និងធ្វើឲ្យទំហំផ្ទុកកើនឡើងយ៉ាងច្រើនអនេក។ ល្បិចនេះ តម្រូវឲ្យអ្នកប្រើប្រាស់ ទាញយកខ្សែភាពយន្តខ្នាតធំណាមួយ ដែលមានទំហំលើសចំនួនសេសសល់។ (ដើម្បីឆែកមើលទំហំផ្ទុកសេសសល់ សូមបើកកម្មវិធី Settings → General → About រួចស្វែងរកពាក្យ Available)
ចំណាំ៖ ទំហំផ្ទុកសេសសល់ក្នុង iPhone/iPad តម្រូវឲ្យមានតិចជាងចំនួន 8 GB!
ឥឡូវនេះ សូមបើកកម្មវិធី iTunes Store → វាយបញ្ចូលចំណងជើងរឿង “war and peace” ដែលមានទំហំ 8.86 GB → ចុចលើរឿង War and Peace → ចុចលើប៊ូតុង $3.99 RENT ភា្លមនោះ វានឹងលោតទៅជាប៊ូតុង RENT HD MOVIE។ សូមចុចប៊ូតុងនេះ រួចរង់ចាំដំណើរការមួយភ្លែត នោះវានឹងលោតចេញសារ Cannot Download រួមជាមួយប៊ូតុង OK និង Settings។

ក្រោយមក សូមចុចលើប៊ូតុង Settings ដើម្បីពិនិត្យមើលភាពជាក់ស្តែងថា តើទំហំផ្ទុកទិន្នន័យលើ iPhone/iPad ពិតជាកើនឡើងមែនដែរឬអត់៕
មតិយោបល់