ព័ត៌មានកីឡា

Southamton ឬ Man City ឈ្នះយប់នេះ?

នៅយប់នេះ លីគកំពូលអង់គ្លេសនឹងចាប់ផ្តើមការប្រកួតជុំទី ៣៣ ដោយមានការប្រកួតចំនួន៧ប្រកួត។

Southamton បានបើកពហុកីឡារដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមមេឃខៀវ Manchester City នៅវេលាម៉ោង ១១ និង៣០នាទីយប់។

Southamton កំពុងឈរនៅចំណាត់ថ្នាក់ទី ៩ក្នុងតារាងដោយមាន ៤៤ពិន្ទុនៅក្នុងដៃខណ:ក្រុម Manchester City ឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាងមាន ៦១ពិន្ទុ។ ក្រុមទាំងពីរមានប្រវត្តិជួបគ្នា ចំនួន ៦៦ប្រកួត ដោយ Southaton ឈ្នះចំនួន៣២ប្រកួត Manchester Cityឈ្នះ ២៩ និងស្មើ២៥ប្រកួត។

ការប្រកួតកាលពីជើងទី១នៅទឹកដី Manchester City លទ្ធផល ១-១ ហើយនៅយប់នេះ Southamton ហាក់មានសង្ឃឹមក្នុងការឈ្នះក្រុម Manchester City។ បើតាមការទស្សទាយរបស់ Post Sports Southamton ២-១ Manchester City

មតិយោបល់