ព័ត៌មានកីឡា

Pogba ឆ្នាំនេះ មិនមែនដូចឆ្នាំមុនឡើយ

ខ្សែបម្រើតម្លៃខ្លួនកប់ពពក ដែលក្រុមបីសាចក្រហម Manchester United បានទិញពីក្រុម Juvrntus កាលពីឆ្នាំ ២០១៦កន្លងមក កីឡាករ Paul Pogba មានការប្រែប្រួលយ៉ាងខ្លាំង នៅរដូវកាលថ្មីនេះ។

ជាការពិតណាស់ កាលពីរដូវកាលមុន ខ្សែបម្រើបារាំង តម្លៃខ្លួន ១០០លានអឺរ៉ូ Paul Pogba ហាក់ដូចជាមិនបង្ហាញខ្លួនបានល្អឡើយ ឲ្យក្រុមបីសាចក្រហម Manchester United ។ ម្យ៉ាងវិញទៀតនោះ Pogba ហាក់ដូចជាមិនសូវកាក់កបឡើយ ក្នុងការរកគ្រាប់បាល់ឲ្យក្រុម។ ក៍ប៉ុន្តែ យ៉ាងណាក៍ដោយ Pogba បានឈ្នះពាន Community Shield និង Europa League ជាមួយបីសាចក្រហម កាលពីរដូវកាលមុន។ យ៉ាងណាវិញ នៅរដូវកាលថ្មីនេះ ខ្សែបម្រើស្បែកខ្មៅ វ័យក្មេងពោរពេញទៅដោយសមត្ថភាពរូបនេះ កំពុងតែមានការប្រែប្រួលយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់។ ជាក់ស្តែងណាស់ ក្នុងការបង្ហាញខ្លួនបាន ២ប្រកួតដំបូងឲ្យក្រុម Man Utd ខ្សែបម្រើបារាំងរូបនេះ រកបាន២គ្រាប់ឲ្យ ក្លិបហើយ ខណះរដូវកាលមុនប្រមាណជាជិត ១០ប្រកួត ទើប Pogba អាចរកបានគ្រាប់ដំបូងឲ្យក្លិប។

ជាការពិតណាស់ ការទិញកីឡាករចំណូលថ្មី ល្អៗរបស់លោក Jose Mourinho ពិតជាធ្វើឲ្យ Man Utd មានភាពខ្លាំងក្លាជាងមុនឆ្ងាយណាស់ ខណះខ្សែប្រយុទ្ធ Romelu Lukaku កំពុងតែត្រេកត្រអាល ជាមួយនឹងការស៊ុតបញ្ចូលទីសឹងគ្រប់ប្រកួតឲ្យ Man Utd ។ ម្យ៉ាងវិញទៀតនោះ ការនាំយក Nemanja Matic មកកាន់ Old Trafford បានធ្វើឲ្យតំបន់កណ្តាល របស់ Man Utd កាន់តែរឹងមាំមែនទែន។ ជាងនេះទៅទៀត Matic បានរ៉ាប់រងតំបន់កណ្តាលជំនួស Pogba ជាហេតុធ្វើឲ្យ ខ្សែបម្រើស្បែកខ្មៅបារាំងរូបនេះ អាចឆ្លៀតឡើងទៅកាន់តំបន់ខាងលើ ដែលងាយស្រួល ក្នុងការរកគ្រាប់បាល់បញ្ចូលទីផងដែរ។

យ៉ាងណាវិញ តាមរយ:ការផ្លាស់ប្តូរទម្រង់នេះ បានធ្វើឲ្យ កីឡាករ Paul Pogba មានឱកាស រកគ្រាប់បាល់ បាន ២គ្រាប់ហើយ នៅរដូវកាលនេះ ក្នុងការបង្ហាញខ្លួន ២លើក នាក្របខ័ណ្ឌ Premier League ។ ដូច្នេះហើយ អ្នកគាំទ្រ Man Utd ទាំងអស់ ប្រាកដជាលែង ដេញដោលរឿតតម្លៃដ៍ថ្លៃកប់ពពក របស់ Pogba ទៀតហើយ ដោយងាកមកមើលពីសមត្ថភាពយ៉ាងល្អ របស់ខ្សែបម្រើវ័យក្មេងបារាំងរូបនេះ។

មតិយោបល់