Real Madrid , Barcelona និង Atletico Madrid បានយកឈ្នះការប្រកួតរបស់ពួកគេកាលពីយប់មិញដូចៗគ្នា ។
ជ័យជំនះ ទៅលើដៃគូប្រកួតរបស់ក្តុមយក្សទាំងបី កាលពីយប់មិញពិតជាពិសេសខ្លាំងណាស់ ព្រោះក្រុមទាំងបី នៅតែជាក្រុមកំពុងប្រកួតប្រជែងគ្នាដើម្បីដណ្តើមពាន Laliga ឆ្នាំនេះ ។
Real Madrid បានយកឈ្នះក្រៅដី ៣-២ លើក្រុម Sporting Gijon ដោយមិនមានវត្តមានកំពូលកីឡាករទាំងបី Ronaldo, Bale និង Benzema ឡើយ ខណៈ ៣ គ្រាប់នេះរកបានដោយ Isco ២ គ្រាប់ និង Morata ១ គ្រាប់ ។ ចំណែក Barcelona វិញបានយកឈ្នះទាំងប្រថិតប្រថោយ ក្នុងលទ្ធផល ៣-២ នៅទឹកដីខ្លួនឯងជាមួយនឹង Real Socieded រកបានដោយ Lionel Meesi ២ គ្រាប់ និង Alcacer ១ គ្រាប់ ។ Atletico Madrid វិញ បានយកឈ្នះយ៉ាងចាស់ដៃលើក្រុម Osasuna ៣-០ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Fereira ២ គ្រាប់ និង Thomas ១ គ្រាប់ ។
ចប់ការប្រកួតនៅសប្តាហ៍នេះ ក្រុម Real Madrid បន្តឈរលើកំពូលតារាង មាន ៧៣ ពិន្ទុដោយនៅសល់ ១ ប្រកួតក្នុងដៃ Barcelona នៅលេខ ២ ដដែលមាន ៧២ ពិន្ទុ និង Atletico Madrid ឈរលេខ ៣ មាន ៦៥ ពិន្ទុ ។ ការប្រកួតសប្តាហ៍ក្រោយនេះ Real Madrid vs Barcelona ដែលជាជំនួបពិសេសបំផុត និង Espanyol vs Atletico Madrid ៕






មតិយោបល់