ព័ត៌មានកីឡា

Harry Kane អាចក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើន នៅPremier League

បន្ទាប់ការស៊ុតបញ្ចូលទីផ្ទួនៗ ឲ្យក្រុម Tottenham Hotspur កីឡាករវ័យ ២៣ឆ្នាំ Harry Kane កំពុងតែវិវត្តន៍ខ្លួនជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាង២០គ្រាប់នៅក្នុងមួយរដូវកាល។

Harry Kane ស៊ុតបាន២០គ្រាប់ហើយនៅរដូវកាលនេះ បន្ទាប់ពីការប្រកួតនៅរដូវកាលមុន កីឡាកររូបនេះបានឈ្នះស្បែកជើងមាសនៅរដូវកាលមុន។ សម្រាប់រដូវកាលនេះ Harry Kane កំពុងតែបង្កើតនូវឱកាសថ្មីប្រជែងយកតំណែងកីឡាករដែលស៊ុតបញ្ចូលទីច្រើនប្រចាំ Premier Leagueនៅរដូវកាលនេះទៀត។ Harry Kane ស៊ុតបាល់បញ្ចូលទី បានច្រើនជាង ២០គ្រាប់ ៣ដូវកាលជាប់គ្នាហើយ ក្រោយពីផ្លាស់មកកាន់ Tottenham Hotspur ដែលជាកំណត់ត្រាថ្មីមួយ បន្ទាប់ពីរៀមច្បង Alan Shearer, Thierry Henry និង Ruud van Nisterlrooy។

ប្រសិនបើ Harry Kane រកបានត្រឹមមួយគ្រាប់ទៀតក្នុងចំណោមការប្រកួត ៥ប្រកួតទៀត Kane នឹងអាចក្លាយជាកីឡាករដែលស៊ុតចូលច្រើនជាង២០គ្រាប់រយ:ពេលបីរដូវកាលជាប់ៗគ្នា៕

មតិយោបល់