ព័ត៌មានកីឡា

Pogba ប្រាប់ Juventus ថាគេនឹងចាកចេញទៅ Man Utd

ខ្សែបម្រើ Pual Pogba ត្រូវបានគេនិយាយថានឹងប្រាប់ទៅក្លឹប Juventus ដោយផ្ទាល់ថារូបគេនឹងចាកចេញពីក្រុមនៅរដូវកាលនេះ ស្របពេលដែលក្រុម Manchester United នឹងដាក់តម្លៃទិញរហូតដល់ទៅជាង១០០លានផោនឯណោះ។

Pogba កំពុងតែបំពេញតួនាទីជួយក្រុមជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ Euro 2016 ដោយឈានដល់វគ្គផ្ដាច់ព្រ័ត្រទៅហើយ។ ខណ:ដែលរឿងរ៉ាវផ្លាស់ប្ដូរក្លឹបវិញ រូបគេនៅតែបង្ហាញក្នុងទំព័រទុកក្នុងកាសែតធំៗដដែល។
Paul-Pogba-Manchester-United

ដោយដំណឹងថ្មីនេះ ត្រូវបានគេដឹងថាខ្សែបម្រើវ័យក្មេងខាងលើចង់ចាកចេញហើយ ពោលគឺរូបគេចង់ចាកចេញទៅក្លឹបចាស់របស់គេវិញគឺក្លឹប Manchester United ។ ដោយការចង់ទៅវិញនេះ ត្រូវបានគេរំពឹងថាតម្លៃខ្លួនរបស់គេអាចឈានដល់១០៦លានផោនឯណោះ បូករួមជាមួយអ្វីផ្សេងៗទៀត។

Pogba ជាកីឡាករល្អម្នាក់នាពេលបច្ចុប្បន្នដែលមានក្លឹបជាច្រើនចង់បានរូបគេរួមមាន Real Madrid , Barcelona , PSG និង Manchester United ជាដើម។

pogba_3164701b

មតិយោបល់