ព័ត៌មានកីឡា

គ្រូវេស្ទើន៖ ប្រសិនបើស្វាយរៀងប្រឹងប្រយុទ្ធ បឹងកេតនឹងឈ្នះដោយងាយ

« ប្រសិនបើស្វាយរៀង គាត់ប្រឹងប្រយុទ្ធ និងវាយបកកាន់តែខ្លាំង នោះបឹងកេតនឹងកាន់តែស្រួលរកគ្រាប់បាល់ ព្រោះពួកគេមានកីឡាល្អៗច្រើន ហើយប្រព័ន្ធលេងរបស់លោកគ្រូ ប្រាក់ សុវណ្ណរ៉ា គឺប្រយ័ត្នបំផុត» នេះជាសម្តីលោក ស៊ុម វណ្ណា ជុំវិញជំនួបរវាងបឹងកេតអង្គរ និងព្រះខ័នរាជស្វាយរៀង ល្ងាចនេះ។

បឹងកេត នឹងធ្វើដំណើរទៅស្វែងរក៣ពិន្ទុ ដល់ក្នុងផ្ទះស្វាយរៀង នាម៉ោង៦:០០នាទីល្ងាច ដើម្បីបំពេញមហិច្ឆតាគ្រងពានលីគកំពូលកម្ពុជាលើកទី២របស់ខ្លួន។

ទាក់ទិននឹងជំនួបដ៏តានតឹងនេះលោក ស៊ុម វណ្ណា ថាបឹងកេតហាក់មានប្រៀបជាងបើស្វាយរៀងប្រយុទ្ធ ប៉ុន្តែបើលេងដោយប្រយ័ត្ននិងកាពារច្រើន នោះបឹងកេតនិងពិបាករក៣ពិន្ទុ បន្តនាំមុខដៃគូប្រជែងក្រសួងកាពារជាតិ។

bk7

ប្រសិនបឹងកេត ភ្លាត់ស្នៀតចាញ់ឬស្មើ នោះទ័ពនឹងមានភាគរយដណ្តើមពានច្រើនជាង ព្រោះ២ប្រកួតចុងក្រោយពួកគេប៉ះក្រុមក្បែរបាតតារាងអាស៊ីអឺរ៉ុប និង ស៊ីម៉ាក់ ប៉ុណ្ណោះ។ បើស្មើពិន្ទុក្តី ក៏ទ័ពនៅតែលើកពាន ព្រោះក្រុមជើងឯកហ៊ុនសែនខាប់ឆ្នាំនេះ នឹងឈ្នះដោយរូបមន្ត Head to Head។

ជំនួបរវាង បឹងកេតអង្គរ និង ព្រះខ័នរាជស្វាយរៀង នេះនឹងមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។

bk40bk44SVR (2)SVR (1)

មតិយោបល់