ព័ត៌មានកីឡា

Shanghai SIPG ដាក់តម្លៃខ្លួនដល់ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio

យោងតាម Gazzetta dello Sport បានឱ្យដឹងថា Shanghai SIPG បានផ្តល់កិតម្លៃ ៧០ លានអឺរ៉ូ ដល់ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio ។

ក្រុមរបស់ក្របខ័ណ្ឌ Chinese Super League ដែលបច្ចុប្បន្នត្រូវបានដឹកនាំដោយលោក Andre Vilas-Boas អតីតគ្រូបង្វឹកក្រុម Chelsea កំពុងតែចាប់អារម្មណ៍លើការនាំយកកីឡាករ Ciro Immobile មកកាន់ក្លិបនេះ នៅខែមករាខាងមុខ។

មិនត្រឹមតែ Shanghai SIPG ទេនៅមានគូប្រជែងមួយទៀតគឺ Chelsea ដែលបានសម្តែងការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធអ៊ីតាលីរូបនេះដូចគ្នា។ របាយការណ៍ពី Metro បាននិយាយថាម្ចាស់ជើងឯកអង់គ្លេសក្របខ័ណ្ឌ Premier League នឹងនាំយក Immobile នៅក្នុងខែមករា នៅពេលរដូវកាលដោះដូរកីឡាករមកដល់។

លើសពីនេះទៅទៀតវាត្រូវបានគេរាយការណ៍ថា Lazio បានច្រានចោលការដេញថ្លៃសម្រាប់ Immobile នៅសំណើរក្រុមដែលមកពីប្រទេសចិន៕

មតិយោបល់