ព័ត៌មានកីឡា

ភ្នំពេញក្រោន បានកៅអី AFC Cup ឆ្នាំ២០១៧វិញ ក្រោយឈ្នះក្តីនៅCAS

ក្លឹបជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៥ ភ្នំពេញក្រោន បានទទួលកៅអីវគ្គ Play Off Stage ពានរង្វាន់ AFC Cup 2017 វិញ ក្រោយឈ្នះក្តីបណ្តឹងឧទ្ធរណ៍នៅស្ថាប័នឯករាជ្យមួយឈ្មោះថា Court of Arbitration for Sport (CAS) នៅប្រទេសស្វ៊ីស។

ភ្នំពេញក្រោន ត្រូវ AFC សម្រេចដកសិទ្ធិមិនឲ្យប្រកួត AFC Cup កាលពីខែឧសភា មុនពេលក្លឹបបានប្តឹងទៅស្ថាប័ន CAS ដើម្បីតវ៉ាពីការបាត់បង់បេក្ខភាពនេះ។ ក្រោយការស៊ើបអង្កេត យ៉ាងច្បាស់លាស់ ទើប CAS បានចេញសេចក្តីសម្រេចមួយ ឲ្យភ្នំពេញក្រោន ទទួលបានសិទ្ធិប្រកួតវិញ។

តាមកាលវិភាគ ការប្រកួត AFC Cup វគ្គ Playoff Stage អាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។

22

មតិយោបល់