ព័ត៌មានកីឡា

តោះមកមើលវីដេអូហាយឡាយ ការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិឥណ្ឌួនេសីុ ប៉ះ មីយ៉ាន់ម៉ា

កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ កន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេសុី បានប្រកួតមិត្តភាពចាញ់ក្រុម ជម្រើសជាតិ មីយ៉ាន់ម៉ា ដោយលទ្ធផល ១ទល់៣ ដែលធ្វើឡើងនៅពហុកីឡដ្ឋាន pakansari នាទីក្រុង Bogor ក្នុងប្រទេស ឥណ្ឌូនេសុី ផ្ទាល់។

បន្ថែមពីនេះថាកីឡាកររបស់ក្រុមជម្រើសជាតិឥណ្ឌូនេសុីដែលទទួលបរាជ័យទាំងអស់និងត្រូវមកតទល់ជាមួយក្រុមជម្រើសជាតិកម្ពុជាវិញម្តង ខណ:ដែលការប្រកួតធ្វើឡើងនៅម៉ោង ៦និង៣០ នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងភ្នំពេញ។

សូមបញ្ជាក់ថា កីឡាករឥណ្ឌូនេសុី ភាគច្រើនជាយុវននិងមិនសូវធ្លាប់មានបទពិសោធន៍ទេ ពោលគឺទើបតែលេងបានម្តងជាមួយ មីយ៉ាន់ម៉ា តែម្តង អ្នកដែលធ្លាប់មានការបង្ហាញខ្លួនច្រើនមានតែ ៤ នាក់ប៉ុន្នោះ៕

ខាងក្រោមនេះជាវីដេអូហាយឡាយរវាងឥណ្ឌួនេសីុ និង មីយ៉ាន់ម៉ា៖

មតិយោបល់