ព័ត៌មានកីឡា

Ronaldo នឹងផ្តល់មេរៀនមួយឲ្យក្រុមយក្សបារាំង

នាពេលកន្លងមកនេះ មានកីឡាករជាច្រើនរបស់ក្រុម Paris Saint Germain ដូចជា Neymar និង Kylian Mbappe ជាដើមបានចេញមុខមកគំរាមទម្លាក់ក្រុម Real Madrid ចេញពីក្របខ័ណ្ឌ UEFA Champion League នៅវគ្គ ១៦ក្រុមចុងក្រោយនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់កាសែត Marca បានឲ្យដឹងថា​ បន្ទាប់ពីបំបាក់ក្រុម Real Socieded យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ រួចមកកំពូលខ្សែប្រយុទ្ធ​លំដាប់ពិភពលោក Cristiano Ronaldo បានចេញមុខ​មកនិយាយទាក់ទងនឹងការប្រកួតជាមួយក្រុម Paris Saint Germain ថ្ងៃពុធនេះ។ Ronaldo បាននិយាយថា Paris Saint Germain គឺជាក្រុមខ្លាំងមួយនាពេល​បច្ចុប្បន្ននេះ ក៍ប៉ុន្តែ សម្រាប់ Real Madrid វិញមិនបានចាប់អារម្មណ៍ពីក្រុមណាខ្លាំង ឬខ្សោយឡើយ។

ពួកយើងបានត្រៀមខ្លួនរួចហើយក្នុងការប្រកួតនេះ យើងនឹងផ្តល់មេរៀនមួយឲ្យ ពួកគេ ដោយមិនឲ្យពួកគេសម្រេចក្តីបំណងឡើយ ព្រោះថា យើងមានក្តីសុបិនដូចគ្នា។ Ronaldo បានឲ្យដឹងបន្ថែមទៀតថា ពួកគេបានមើលមកយើងថាលេងធ្លាក់ទម្រង់ខ្លាំងជាងមុន ក៍ប៉ុន្តែពួកគេមិនទាន់យល់ច្បាស់ពី Real Madrid ឡើយ ក្លិបនេះ ទម្រង់លេងប្រែប្រួលរហូត ម្យ៉ាងនៅ Champion League ពួកយើងមិនងាយបន្ធូរដៃ ឬភ្លាត់ស្នៀតឡើយ ដូចដែលបានឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Cristiano Ronaldo ចង់ជួយឲ្យ Real Madrid ឈ្នះពាន Champion League ៣ឆ្នាំជាប់គ្នា ខណ: Laliga និង Copa dey Rey ត្រូវបានរបូតអស់ហើយ។

មតិយោបល់