Real Madrid បានទម្លាក់ក្រុម Bayern Munich នៅវគ្គ ៨ក្រុមចុងក្រោយ UEFAChampion League ដោយលទ្ធផល(៤-២)នៅម៉ោងបន្ថែម។
ពាក់ព័ន្ធជ័យជម្នះនេះដែរ Real Madrid បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Bayern Munich និងមតិសាធារណៈជនមួយចំនួនទាក់ទងនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo នៅម៉ោងបន្ថែម១៥នាទី ២ដង។ Ronaldo បានឈរនៅក្នុងចំណុចបាល់ក្រៅល្បែង នៅពេលដែល Sergio Ramos បោះមកឲ្យហើយ Ronaldo បានស៊ុតបញ្ចូលទី គ្រាប់ទី២ឲ្យ Real Madid។ ១គ្រាប់ទៀតជាគ្រាប់បាល់ទី៣ ក្នុងការប្រកួត Ronaldo ក៏ស្ថិតនៅក្នុងជំហរបាល់ក្រៅល្បែងដែរ នៅពេលដែល Marcelo អូសបាល់ផ្តាច់តាំងពីពាក់កណ្តាលតារាង ហើយបោះបាល់ឲ្យ Ronaldo ទាត់បញ្ចូលទី។
រឿងរ៉ាវដ៏ចម្រូងចម្រាស់មួយទៀត គឺការផ្តល់កាតលឿងលើកទី២ដល់ Vidal នៅចុងតង់ទី២ ដែលជារឿងមិនសាកសមឡើយ ខណៈពេលដែល Vidal បានយកជើងប៉ះបាល់មុន។
យ៉ាងណាវិញនោះដែរ នៅមិនទាន់មានវិធានការ ឬការចេញសេចក្តីប្រកាសរបស់FIFA ឡើយ ដោយឡែក Real Madrid បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេល Bayern Munich ត្រូវត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់