ព័ត៌មានកីឡា

អីយ៉ា! Livepool ចង់បាន Salah មែនទែនហើយ

ឈានមកដល់ពេលនេះ ក្រុមហង្សក្រហម Liverpool បានសម្រេចចិត្តនៅក្នុងការនាំយកកីឡាករ Mohamed Salah មកកាន់ក្របខ័ណ្ឌ Premire League វិញហើយ ក្រោយពីចាកចេញអស់រយ:ពេល ប៉ុន្មានរដូវកាលកន្លងមក។

The Sun បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បាមត្រៀមទឹកប្រាក់ប្រមាណជា ៤០ផោន ក្នុងលារនាំយកខ្សែបម្រើអេហ្ស៊ីប Mohamed Salah ពីក្រុមចចក Roma នៅអ៊ីតាលី។ គួរបញ្ជាក់ផងដែរថា តម្លៃ ៤០លានផោន ដែលក្រុម Liverpool ទិញ Salah នេះដែរ វាបានក្លាយជាតម្លៃដែលថ្លៃជាងគេបំផុតសម្រាប់ក្លិប ក្នុងការនាំយកកីឡាករមកពីតំបន់អាហ្វ្រិច មកកាន់ Liverpool។ កាលពីឆ្នាំកន្លងទៅ ក្លិបបានទិញកីឡាករអាហ្វ្រិច ដែលថ្លៃជាងគេត្រឹមតម្លៃ ៣៤លានផោនប៉ុណ្ណោះ​ គឺកីឡាករ Sadio Mane ។ ក៍ប៉ុន្តែ ចំពោះការចំណាយយ៉ាងច្រើនក្នុងការនាំយក Mohamed Salah នេះ គឺមានភាពខុសគ្នា ព្រោះកីឡាករអេហ្ស៊ីបរូបនេះ កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អ ដោយក្នុងរដូវកាលមុននេះ រូបគេរលបាន ១៥គ្រាប់ក្នុងកាតបង្ហាញខ្លួនបាន ៣១ប្រកួត។

គួរបញ្ជាក់ផងដែរថា Mohamed Salah នេះគឺជាអតីត កីឡាកររបស់ក្រុមតោខៀវ Chelsea ក៍ប៉ុន្តែកីឡាកររូបនេះ ត្រូវបានខ្ចីជើងទៅកាន់ Fiorentina និងបន្តផ្លាស់ទៅកាន់ Roma ក្នុងតម្លៃ ១៥លានផោន។ ដូច្នេះហើយ ការផ្លាស់មកកាន់ ហង្សក្រហម Liverpool នេះដែរ នឹងក្លាយជាឱកាសថ្មីសម្រាប់កីឡាករ Mohamed Salah ដែលត្រូវប្រឹងប្រែងឡើងវិញ បន្ទាប់ពីបរាជ័យ កាលពីប្រកបអាជីពនៅ Chelsea កន្លងមក។

មតិយោបល់