ព័ត៌មានកីឡា

គ្រូជម្រើសវៀតណាមថ្មី កោះហៅកីឡាករចំនួន ២៣នាក់ មកចូលរួមប្រកួតជាមួយកម្ពុជា

អតីតអ្នកចាំទីក្រុមជម្រើសជាតិវៀតណាម Mai Duc Chung ដោយពេលនេះជាគ្រូបង្វឹក បានប្រកាសនៅកីឡាករចំនួន ២៣នាក់ សម្រាប់ការប្រកួតជាមួយកម្ពុជា ក្នុងជំនួបទី៣ នៃពូល C នៃវគ្គជម្រុះ Asian Cup 2019 ។

លោកគ្រូបង្វឹកថ្មី បានហៅកីឡាករ ២៣នាក់ មកចូលរួមក្នុងនោះរាប់បញ្ចូលទាំងកីឡាករ ១០នាក់ ដែលបានចូលរួមប្រកួតសម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំ នៅ SEA Games នាប្រទេសម៉ាឡេស៊ីនា ឆ្នាំនេះផងដែរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺលោក Mac Hong Quan ត្រូវបានកោះហៅខ្សែប្រយុទ្ធសញ្ជាតិឆែក(កូនតាត់)។ គ្រូបង្វឹករូបនេះ ទើបតែឈ្នះមេដាយមាសជាមួយក្រុមជំ្រើសជាតិស្រ្តីរបស់វៀតណាម កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុង Kuala Lumpur ហើយត្រូវបានតែងតាំងជាអ្នកដឹកនាំក្រុមជម្រើសជាតិវៀតណាម(បុរស) ក្រោយពីការលាលែងរបស់លោក Nguyen Huu Thang ។

សូមរំលឹកថា កីឡាករទាំងអស់នឹងត្រូវចូលរួមហ្វឹកហាត់ ចាប់ពីថ្ងៃអង្គារនេះតទៅ នៅទីក្រុងហាណូយ ដើម្បីត្រៀមសម្រាប់វគ្គជម្រុះ នេះ។ បច្ចុប្បន្នក្រុមវៀតណាមឈរនៅលេខ៣ ក្នុងពូល C នៅពីក្រោយហ្ស៊កដានី និងកម្ពុជា ដោយមាន ២ពិន្ទុ ដោយប្រកួត ២លើក ស្មើទាំងអស់ ពោលគឺស្មើជាមួយអាហ្វហ្គានីស្ថាននិងហ្ស៊កដានី៕

បញ្ជីឈ្មោះកីឡាករវៀតណាមទាំង ២៣នាក់ រួមមាន៖

មតិយោបល់