ក្រុមកំពុងឡើងជើង AS Monaco នឹងបើកទ្វារទទួលក្រុម Dortmund យប់នេះ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ UEFA Champion League។
Monaco ហាក់មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះក្រុមអាឡឺម៉ង់ Dortmund ព្រោះMonaco មានគ្រាប់បាល់ឈ្នះស្រាប់នៅក្នុងដៃ។
គួររំលឹកផងដែរថា កាលពីប្រកួតនៅទឹកដី Dortmund ក្រុម Monaco បានយកឈ្នះ(៣-២) យ៉ាងភ្ញាក់ផ្អើលបំផុត។ ចំពោះការប្រកួតនេះ Monaco ទប់ត្រឹមស្មើ ឬអាចរកគ្រាប់បាល់បន្ថែមទៀត ដើម្បីឆក់យកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែការប្រកួតមិនទាន់មកដល់ យើងមិនអាចស្មានដឹងមុនឡើយ ជាក់ស្តែងដូច Real Madrid ចាញ់ Bayern Munich (២-១)នៅក្នុងការប្រកួត៩០ នាទី។
ដូច្នេះហើយ ថ្វីបើប្រកួតលើដីខ្លួនឯង Monaco ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីឡើងទៅវគ្គបន្តទៀត៕
មតិយោបល់