ព័ត៌មានកីឡា

Chanathip ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅ AFF 2017

ខ្សែប្រយុទ្ធ Chanatip Songkrasin បានឈ្នះពានរង្វាន់ជាលើកទីពីរក្នុងកម្មវិធី AFF Football Award 2017 ដែលបានធ្វើឡើងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃសៅរ៍។

Chanathip បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំដោយសារតែការចូលរួមចំណែករបស់គេដែលបាននាំភាពជោគជ័យឲ្យថៃនៅ Suzuki Cup កាលពីខែធ្នូកន្លងទៅ។ ក្រុមជម្រើសជាតិថៃក៏បានឈ្នះពានរង្វាន់នេះផងដែរនៅក្នុងឆ្នាំ 2013 ខណៈពេលនោះត្រូវបានប្រារព្ធឡើងនៅទីក្រុងយ៉ានហ្គនប្រទេសភូមា។ Chanatip បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ AFF ថា៖ “ពិតណាស់ខ្ញុំពិតជារីករាយជាមួយជ័យជម្នះនេះ។ ខ្ញុំមានអំណរគុណជាទីបំផុតចំពោះពានរង្វាន់នេះហើយវានឹងជំរុញឱ្យខ្ញុំខិតខំប្រឹងប្រែងខ្លាំងក្នុងឆ្នាំខាងមុខនេះ»។

គួរំលឹកផងដែរថា ក្រុមជម្រើសជាតិថៃបានគ្រប់គ្រងតំណែងកំពូលរបស់ពួកគេនៅក្នុងតំបន់អាស៊ានតាមរយៈការឈ្នះពានរង្វាន់សម្រាប់ក្រុមជម្រើសជាតិដែលល្អបំផុតទាំងបុរសនិងស្ត្រីនិងសម្រាប់ក្រុមកីឡាករហ្វុតសាលប្រចាំឆ្នាំទៀតផង៕

មតិយោបល់