ព័ត៌មានកីឡា

Pogba៖ ខ្ញុំមកទីនេះមកលេងបាល់ មិនមែនដើម្បីធ្វើថ្នូរឡើយ

បន្ទាប់ពីមានពាក្យចរចាមអារាមជាច្រើន ដែលកំពុងលេចលឺថា ក្រុមបីសាចក្រហម Manchester United មានបំណងចង់យក Paul Pogba និង Anthony Martial ទៅប្តូរ Neymar ពីក្រុម Paris Saint Germain នោះ បានធ្វើឲ្យ​ Pogba មានប្រតិកម្មយ៉ាងខ្លាំង ទាក់ទងបញ្ហានេះ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធស្បែកខ្មៅ​បារាំង Paul Pogba មានការសោកស្តាយយ៉ាងខ្លាំង ដែលរូបគេយល់ព្រមផ្លាស់​មកកាន់ក្រុមបីសាចក្រហម Manchester United ។ ការអាក់អន់ស្រពន់ចិត្ត​នេះដែរ បានកើតឡើង​ ក្រោយពេលដែល Man Utd ត្រៀមយក Pogba និង Martial ទៅប្តូរយកកីឡាករកំពុងដេកមើលរបួស Neymar ពីក្រុម Paris Saint Germain នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ Pogba បានថ្លែងប្រាប់​អ្នកសារពត៌មានថា៖ ខ្ញុំមកទីនេះ ដើម្បីមកលេងបាល់, ខ្ញុំមិនមែនមកដើម្បី ធ្វើជាថ្នូរប្តូរយកអ្នកណាម្នាក់ឡើយ, ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំង ដែលទទួលបានដំណឹងមិនល្អមួយនេះ។

គួរបញ្ជាក់ផងដែរថា​ Paul Pogba បានផ្លាស់មកកាន់ ក្រុមបីសាចក្រហម Manchester United បានជិត២រដូវកាលហើយ ដោយផ្លាស់ពីក្រុមសេះបង្កង់ Juventus ខណ:កាលនោះ មានក្លិបជាច្រើនចង់បានកីឡាករបារាំងរូបនេះ តែ Pogba បានសម្រេចចិត្តយល់ព្រមផ្លាស់មកកាន់ Man Utd វិញ។ ក៍ប៉ុន្តែ ទោះបីជា Pogba មានទម្រង់លេងល្អយ៉ាងណា ក៍ក្រុមបីសាចក្រហម បែរជាចង់យករូបគេ ជាមួយនឹង Martial ទៅប្តូរយក Neymar មកវិញ ដែលជារឿងមួយធ្វើឲ្យ មានការខកចិត្តយ៉ាងខ្លាំង។

មតិយោបល់