ព័ត៌មានកីឡា

Mourinho ឌឺដាក់ Wenger និង Klopp វិញ រឿងគេថាទិញកីឡាករឆ្គួតៗ

Arsene Wenger គ្រូបង្វឹកក្រុម Arsenal បាននិយាយថា Jose Mourinho ពិតជាធ្វើរឿងឆ្គួតហើយ ដែលចំណាយដល់ទៅ១០០លានផោនទិញកីឡាករតែម្នាក់មករួមក្រុមក្នុងរដូវកាលនេះ។ ចំណែកឯ Jurgen Klopp គ្រូបង្វឹកក្រុម Liverpool វិញ បានបង្ហាញចំណាប់អារម្មណ៍ដែរថា លោកសុខចិត្តចូលនិវត្តន៍ ប្រសិនបើទិញកីឡាករម្នាក់ចំណាយដល់ទៅ១០០លានផោន។

សម្ដីដៀមដាមរបស់គ្រូបង្វឹកខាងលើទាំង២នេះ ត្រូវបាន Jose Mourinho ឆ្លើយតបទៅគ្រូបង្វឹកកាំភ្លើងធំវិញហើយថា៖ “មនុស្សចាំតែចាញ់ (Wenger) ធ្វើអ្វីក៏ចាំតែចាញ់ដែរ។ នេះជារឿងក្នុងផ្ទះខ្ញុំ មិនមែនក្នុងផ្ទះអ្នកជិតខាងទេ។ យើងនាំយកកីឡាករតែ៤នាក់ទេ មិនមែន១០នាក់ឡើយ នេះជាកម្រិតរបស់ Man Utd។ ខ្ញុំពេញចិត្តចំពោះទម្រង់របស់ខ្ញុំ ហើយរឿងផ្សេង ជាបញ្ហារបស់ពួកគេអ្នកច្រនែនទេ”។

3000

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ខាងលើបានតបទៅ Klopp វិញដែរថា៖ “អ្នកជាមនុស្សដ៏ត្រឹមត្រូវ ខ្ញុំមិនចង់និយាយពីអ្នកទេ។ គាត់និយាយពីយើង តែខ្ញុំមិននិយាយពីក្រុមគាត់ទេ។ ខ្ញុំឮមិត្តភក្ដិ ២នាក់ហើយដែលបាននិយាយពីខ្ញុំ ហើយខ្ញុំមិនចូលចិត្តទេ។ តែនោះជារឿងរបស់គាត់ គាត់និយាយអីនិយាយទៅ”។

ចំពោះការទិញកីឡាករ Pual Pogba តម្លៃ១០០លានផោនរបស់ក្លឹប Manchester United ត្រូវបានមតិជាច្រើនសម្ដែងការរិះគន់ជាខ្លាំង ប៉ុន្តែលោក Jose Mourinho នៅតែរក្សាជំហររបស់ខ្លួនក្នុងការនាំអតីតកីឡាកររបស់បិសាចក្រហមវ័យ២៣ឆ្នាំរូបនេះត្រលប់មក Old Trafford វិញ៕

 

during the Barclays Premier League match between Liverpool and Arsenal at Anfield on January 13, 2016 in Liverpool, England.

មតិយោបល់