ព័ត៌មានកីឡា

John Terry នឹងចាកចេញពី Chelsea នៅចប់រដូវកាលនេះ ស្របពេលដែលWest Ham កំពុងតែចាប់អារម្មណ៍ចង់បាន Terry

ក្រុម West Ham United បានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករវ័យ ៣៦ឆ្នាំរបស់តោខៀវ Chelsea នៅរដូវកាលក្រោយនេះ។

John Terry នឹងចាកចេញពី Chelsea នៅចប់រដូវកាលនេះ បន្ទាប់ពីលេងនៅតោខៀវអស់រយៈពេលជាង ២០កន្លងមក។ ក្រោយពីទទួលបានដំណឹងនេះ ក្រុមញញួរធំ West Ham បានរៀបចំសំណើរក្នុងការចចារយក John Terry មកកាន់ទឹកដីរបស់ពួកគេ។

John Terryគឺជាអតីតខ្សែការពារដ៍ឆ្នើមម្នាក់ ទាំងក្រុម Chelsea និងក្រុមជម្រើសជាតិអង់គ្លេស។ ក្នុងការប្រកបអាជីពនៅChelsea កីឡាករ John Terryធ្លាប់ជួយឲ្យក្លឹបឈ្នះ Premier League, FA Cup, King Cup, Carling Cup,Europa League, និង Champion League។ ចាំមើល តើ John Terry អាចទៅកាន់ West Ham ឬយ៉ាងណា?

មតិយោបល់