ព័ត៌មានកីឡា

Ozil មិនចាកចេញពី Arsenal ក្រោមហេតុផលប្រាក់ឈ្នួល

ខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់ Mezut Ozil បានសម្រេចចិត្តមិន​ចាកចេញពីក្រុមកាំភ្លើងធំ Arsenal ឡើយ ដោយយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុម​អង់គ្លេសមួយនេះ បន្តទៀតក្នុងពេលឆាប់ៗនេះ ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា កីឡាករអាឡឺម៉ង់ ដែលកំពុងមានពត៌មានរសើប ក្នុងការចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ Mesut Ozil បានសម្រេចចិត្ត​មិនចាកចេញពី Arsenal វិញហើយ។ ប្រភពខាងលើដដែល បានឲ្យដឹងថា ហេតុផលចម្បង​ដែល​នាំឲ្យកីឡាកររូបនេះ មិនចាកចេញពី Arsenal វិញនោះ ដោយសារតែ Ozil បានយល់ច្បាស់ថា គ្មានក្លិបធំៗណាមួយ ដែលហ៊ានផ្តល់តម្លៃពលកម្មប្រចាំ​សប្តាហ៍ដល់រូបគេរហូតដល់ទៅ ៣៣ម៉ឺនផោន ក្នុង១សប្តាហ៍ឡើយ មានតែ Arsenal មួយប៉ុណ្ណោះ ដែលហ៊ានផ្តល់តម្លៃពលកម្មខ្ពស់បែបនេះ។

ម្យ៉ាងវិញទៀត ក្លិបដែលចង់បាន Ozil ដូចជា Man Utd និង Inter Milan ជាដើមនោះ សុទ្ធសឹងផ្តល់ប្រាក់ប្រចាំសប្តាហ៍ដល់ រូបគេត្រឹមជាង ១០ម៉ឺនផោន ប៉ុណ្ណោះ ដែលទាបជាងក្រុម Arsenal ឆ្ងាយណាស់។ ដោយហេតុនេះហើយ Mesut Ozil នឹងមិនចាកចេញពីក្រុមកាំភ្លើងធំ Arsenal ឡើយ នៅខែមករាខាងមុខនេះ ក៍ប៉ុន្តែប្រសិនបើមានក្លិបធំណា​មួយហ៊ានចំណាយប្រាក់ប្រហាក់ប្រហែល Arsenal ឬទាបជាងបន្តិចបន្តួចនោះ ទំនងជា Ozil មិនបន្តនៅជាមួយ Arsenal ឡើយ។

ដូច្នេះ ហើយ តាមរយៈការចុះផ្សាយរបស់ The Sun នេះ អាចបង្ហាញឲ្យ​ឃើញថា Mesut Ozil ទំនងជាមិនចាកចេញពីក្រុមកាំភ្លើងធំ Arsenal ឡើយ នៅខែមករា ខាងមុខនេះ ខណៈកីឡាកររូបនេះ កំពុងតែគិត​ពីប្រាក់ប្រចាំសប្តាហ៍របស់គេរវាង Arsenal និងក្លិបផ្សេង​ទៀត។

មតិយោបល់