ក្រោយពីរកឃើញ ក្រុមជើងខ្លាំងទាំង៤ ដែលត្រូវប្រជែងគ្នាដណ្តើមយកពានរង្វាន់ UEFA Champion League រួចមក នៅល្ងាចនេះ ខាង UEFA នឹងធ្វើការចាប់ឆ្នោត ស្វែងរកក្រុមដែលត្រូវជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
នេះគឺជាការង់ចាំអ៊ុតមើលរបស់អ្នកគាំទ្រក្រុមបាល់ទាត់ទាំង៤ ទាំងអស់នៅជុំវិញពិភពលោក ដើម្បីចង់ដឹងថា តើក្រុមដែលជា Idol របស់ពួកគេត្រូវជួបក្រុមណា នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ យ៉ាងណាវិញ សម្រាប់ក្រុម Real Madrid ប្រហែលជាក្រុម Bayern Munich, Roma និង Liverpool មិនមានបំណងចង់ជួបក្រុមយក្សអេស្ប៉ាញមួយនេះ នៅវគ្គនេះឡើយ ព្រោះថា Real Madrid គឺជាក្រុមខ្លាំង មានកីឡាករល្អៗច្រើន ប្រៀបដូចជាស្តេចត្រាញ់ នៅ Champion League នេះអ៊ីចឹង ម្យ៉ាងក្រុមយក្សអេស្ប៉ាញមួយនេះ គឺជាក្រុមការពារជើងឯកចាស់ផងដែរ។
ក៍ប៉ុន្តែ សម្រាប់ Bayern Munich វិញក៍មិនណយដែរ ក្រុមអាឡឺម៉ង់មួយនេះ មានទម្រង់លេងយ៉ាងល្អ ហើយតែងតែ មានប្រវត្តិល្អនៅ Champion League ផងដែរ ក្រៅពី Real Madrid និង Barcelona ក្រុម Bayern Munich ដូចជាគ្មានក្រុមណាមួយងាយទម្លាក់ពួកគេបានឡើយ។ ចំណែកក្រុមហង្សក្រហម Liverpool វិញ ក៍មិនអាចមើលងាយបានឡើយ ព្រោះថាការវិលមកកាន់ Champion League របស់ក្រុមអង់គ្លេសមួយនេះ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនោះ ការទម្លាក់ក្រុមខ្លាំង Manchester City នៅវគ្គ៨ក្រុមចុងក្រោយកន្លងមក ដែលពួកគេ។
រីឯក្រុមចចក Roma របស់អ៊ីតាលីវិញ ក៍មិនធម្មតាដែរ ព្រោះថាពួកគេ បានទម្លាក់ក្រុមខ្លាំងបំផុតក្នុងពិភពលោក Barcelona កាលពីវគ្គ ៨ក្រុមកន្លងមកនេះ ដែលធ្វើឲ្យមានការភ្ញក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាបាល់ទាត់ទូទាំងពិភពលោក។ យ៉ាងណាវិញ Real Madrid នៅតែក្រុម ដែលមានភាគរយឈ្នះពាន Champion League ច្រើនជាងគេដដែល ដោយសារតែវគ្គ ១៦ក្រុមបានទម្លាក់ ក្រុមខ្លាំង Paris Saint Germain ហើយបន្តមកទម្លាក់ក្រុមសេះបង្កង់ Juventus នៅវគ្គ ៨ក្រុមទៀត ក៍ប៉ុន្តែ Bayern Munich, Roma និង Liverpool ក៍មិនអាចមើលរំលងបានឡើយ ព្រោះបាល់មូល វាអាចប្រែប្រួលបានគ្រប់ពេល។
តោះ! ចូលរួមទស្សទាយទាំងអស់គ្នា តើក្រុមណាមួយដែលត្រូវជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ៖
មតិយោបល់