តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានឲ្យដឹងថា គ្រូបង្វឹក U-23 លោក Ugo Ehiogu វ័យ ៤៤ឆ្នាំ បានគាំងបេះដូងស្លាប់ កាលពីម្សិលមិញ។
វាគឺជារឿងដ៏សោកស្តាយបំផុត សម្រាប់ក្លឹប បន្ទាប់ពីមានការស្លាប់គ្រូបង្វឹកបែបនេះ គួរបញ្ជាក់ផងដែរថា លោក Ugo Ehiogu បានគាំងបេះដូងនៅលើទីលាន ខណៈដែលគាត់កំពុងធ្វើការហ្វឹកហាត់កូនក្រុមរបស់គាត់។ លោក Ugo Ehiogu គឺជាអតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស ហើយគាត់ធ្លាប់បានលេងឲ្យក្រុមនៅ Premier League មួយចំនួនដូចជា Aston Villa, West Brom និង Middlebrough មុននឹងមកធ្វើជាគ្រូបង្វឹក U-23 របស់ក្រុម Spurs៕
មតិយោបល់