ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងបន្តការប្រកួតទី២របស់ខ្លួន ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) ទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត អាយុក្រោម១៨ឆ្នាំ នាម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅលើកីឡដ្ឋាន Thuwunna Stadium ក្នុងពូល A។
ក្នុងការប្រកួតលើកដំបូង ក្រុមទាំងពីរសុទ្ធតែទទួលបរាជ័យដូចគ្នា ពោលគឺ U-18 កម្ពុជា រងបរាជ័យក្រោមថ្វីជើង U-18 សិង្ហបុរី ដោយលទ្ធផល ៣ទល់៥ ខណៈដែល U-18 ទីម័រខាងកើត បានចាញ់ U-18 ថៃ ដោយលទ្ធផល ០ទល់៣។
សូមរំលឹកថា U-18 កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ស្របពេលដែល U-18 ទីម័រខាងកើត ស្ថិតនៅបាតតារាង ក្នុងចំណោម ៦ក្រុម នៃពូល A៕
មតិយោបល់