ព័ត៌មានកីឡា

លទ្ធផលការចាប់ឆ្នោត Uefa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចេញជាផ្លូវការហើយ!

បន្ទាប់ពីការទន្ទឹងរង់ចាំ ការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលនេះបានចេញជាផ្លូវការហើយ។

ក្រុមអធិរាជស Real Madrid បានចាប់ឆ្នោតប៉ះក្រុមមកពីអេស្ប៉ាញដូចគ្នា Atletico Madrid ស្របពេលដែលក្រុម AS Monaco ជួបសេះបង្កង់ Juventus។

ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃពុធ ទី៣ ខែឧសភានេះ ខណ: Real Madrid ប៉ះ Atletico Madrid និងថ្ងៃទី៤ រវាងក្រុម Monaco ជាមួយ Juventus ហើយការប្រកួតជើងទី២នៅថ្ងៃទី ១០ ឧសភាខាងមុខនេះ៕

មតិយោបល់