ព័ត៌មានកីឡា

កម្ពុជា មិនធ្លាប់មានប្រវត្តឈ្នះ ឥណ្ឌូនេស៊ី ម្តងឡើយ(វីដេអូ)

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេស៊ី នៅវេលាម៉ោង ៩:៣០ នាទីយប់ នាទីក្រុង Bekasi ប្រទេសឥណ្ឌូនេស៊ី ខណៈប្រវិត្តនៃការជួបគ្នាក្រុមគោព្រៃមិនធ្លាប់ឈ្នះឡើយ នឹងបានចាញ់យ៉ាងច្រើនបំផុតកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩៧ ពោល ៨ទល់០។

ប្រវិត្តប្រកួតជួបគ្នា ៤លើក កាលពីថ្ងៃទី ០៦ ខែ មេសា ឆ្នាំ១៩៩៧ កម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ច្រើនបំផុត ដល់ទៅ ៨-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup, ថ្ងៃទី ០៧ ខែ វិច្ចិកា ឆ្នាំ២០១១ កម្ពុជា ចាញ់ ឥណ្ឌូនេសុី ៦-០ ក្នុងពានរង្វាន់(SEA GAMES 2011), ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៥ ឥណ្ឌូនេសុី យកឈ្នះ កម្ពុជា ៦-១ ក្នុងពានរង្វាន់(SEA Games Singapore 2015), ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ ជាជំនួបចុងក្រោយ ដែលធ្វើឡើងនៅទឹកដីកម្ពុជា ក្រុម ឥណ្ឌូនេស៊ី បានយកឈ្នះ គោព្រៃ ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពនាពហុកីឡដ្ឋានជាតិអូឡាំពិក ៕

គួរំលឹកឡើងវិញថា នៅថ្ងៃទី០៤ ខែតុលា ក៏មានការប្រកួតមួយគូទៀត គឺ U-19 កម្ពុជា ប៉ះជាមួយ U-19 ឥណ្ឌូនេសុី នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច ពោលគឺមុនក្រុមគោព្រៃឈុតធំ៕

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧

https://www.youtube.com/watch?v=M6t1ucJirnU

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៥(SEA Games Singapore 2015)

ថ្ងៃទី ០៧ ខែ វិច្ចិកា ឆ្នាំ២០១១ (SEA GAMES 2011)

ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ១៩៩៧ (QWC)

https://www.youtube.com/watch?v=_pm40t3vluk

មតិយោបល់