ព័ត៌មានកីឡា

សោកស្តាយ! Zlatan ត្រូវសម្រាករហូតដល់ខែមករា ឆ្នាំ២០១៨

បន្ទាប់ពីក្រុមគ្រូពេទ្យ ពិនិត្យរួចរាល់មក បានបង្ហាញឲ្យដឹងថា Zlatan Ibrahimovic នឹងត្រូវសម្រាករហូតដល់ខែមករា ឆ្នាំ ២០១៨ ដោយសាររបួសជង្គង់របស់គេ។

Zlatan Ibrahimovic បានរងនូវការភ្លាត់ជង្គង់ នៅក្នុងការប្រកួតជាមួយ Anderlecht កាលពីថ្ងៃព្រហស្បត៍កន្លងមក។

តាមរយ:ក្រុមគ្រូពេទ្យ បាននិយាយថា Zlatan និងមិនអាចចូលលេងឲ្យMan Utd បានទេ សម្រាប់ចុងរដូវកាលនេះ ព្រោះរបួសនេះទាមទារឲ្យ Zlatan សម្រាករហូតដល់ដើមឆ្មាំ ២០១៨។

Zlatan កំពុងតែខកចិត្តយ៉ាងខ្លាំង ព្រោះរូបគេចង់លេងឲ្យ Man Utd នៅចុងរដូវកាលនេះ ខណ: Man Utd ត្រូវប្រជែងយកតំណែងក្រុមកំពូលតារាងទាំងបួន និងដណ្តើមយកពាន Europa League ដែល Man Utd បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

គួរបញ្ជាក់ផងដែរថា នៅពេលដែល Zlatan Ibrahimovic ត្រូវបានគេសែងចេញ ទឹកភ្នែករបស់គាត់បានស្រក់ចុះ នេះបង្ហាញឲ្យឃើញថា គាត់ពិតជាសោកស្តាយណាស់ ដែលមិនអាចជួយក្រុមបន្តទៀតបាន។

Zlatan Ibrahimovic បានបង្ហាញខ្លួនឲ្យ Man Utd បាន៤៥ ប្រកួតហើយនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២៨គ្រាប់៕

មតិយោបល់