ព័ត៌មានអន្តរជាតិ

ចិន បង្កើនសមត្ថភាពយោធា ជាមួយយន្តហោះទម្លាក់គ្រាប់មីស៊ីល cruise ដើម្បីប្រុងជើងការខ្ពស់ ទប់ទល់កូរ៉េខាងជើង

អាមេរិកៈ មន្ត្រីការពារជាតិអាមេរិកម្នាក់ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមយន្តហោះទម្លាក់គ្រាប់មីស៊ីល cruise ដ៏មានសមត្ថភាពជាបណ្តោះអាសន្ន សម្រាប់ប្រុងជើងការខ្ពស់ នៅសប្តាហ៍នេះ ខណៈដែលអាមេរិក បានមើលឃើញថា សកម្មភាពយោធាចិន នៅពេលនេះ ត្រូវបានរៀបចំទ្បើង ដោយមានសក្ដានុពលបំផុត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពគឃ្លើនរបស់កូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

មន្ត្រីរូបនេះ បាននិយាយថា អាមេរិកបានមើលឃើញពីអស្ចារ្យនៃយន្តហោះយោធារបស់ចិនផងដែរ សម្រាប់ជាផ្នែកមួយនៃការត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន ក្នុងការឆ្លើយតបបញ្ហានេះ។

ឥរិយាបថប្រុងជើងការនេះ ត្រូវបានគេគិតថា ជាវិធានការបណ្តោះអាសន្ន ដែលជាជំហានថ្មី ក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ចិន ដើម្បីកាត់បន្ថយបញ្ហាប្រឈមមុខដាក់គ្នា សម្រាប់ការប្រឆាំង នឹងសកម្មភាពគឃ្លើនរបស់របបក្រុងព្យុងយ៉ាង ដោយក្នុងនោះរួមបញ្ចូលទាំងហានិភ័យនៃជម្លោះប្រដាប់អាវុធ និងភាពតានតឹងនៅលើឧបទ្វីបកូរ៉េជាដើម៕

មតិយោបល់