ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ AFC U-23 Championship China 2018 នាពេលខាងមុខនេះ។
វាជារឿងដ៍រំភើប និងមោទកភាពបំផុត ដែលប្រទេសកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះការក្នុងប្រកួតជម្រុះនៃពានរង្វាន់ AFC U-23 Championship China 2018។
បើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឲ្យដឹងថា កម្ពុជា នឹងរៀបចំការប្រកួតដ៏សំខាន់មួយនេះ ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅកាន់វគ្គបន្តទៀត។ កម្ពុជាស្ថិតនៅពូល J ដោយមានក្រុមខ្លាំងៗចំនួន៣ទៀតរួមមានដូចជា ចិន ជប៉ុន និងហ្វីលីពីន ដែលសុទ្ធសឹងជាក្រុមមានសមត្ថភាពខ្លាំងជាងកម្ពុជា។
ការប្រកួតជម្រុះនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១៩-២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ នេះគឺជាដំណឹងល្អសម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់ ដើម្បីចូលរួមគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ៕
មតិយោបល់