ប្រទាលកន្ទុយក្រពើត្រូវបានគេប្រើប្រាស់សម្រាប់ថែរក្សាសុខភាព និងសម្រស់អស់ពេលជាយូរមកហើយ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនដឹងថា វាជាថ្នាំសម្រាប់ព្យាបាល និងការពារជំងឺមហារីកឡើយ។
ប្រទាលកន្ទុយក្រពើមានដើមកំណើតមកពីទ្វីបអាហ្វ្រិក ហើយធន់នឹងអាកាសធាតុក្តៅស្ងួតខ្លាំងណាស់។ តែឥឡូវនេះប្រទាលកន្ទុយក្រពើមិនខ្វះនោះទេនៅតំបន់អាស៊ីត ជាពិសេសប្រជាជនមួយចំនួនចូលចិត្តដាំទុកគ្រាន់លម្អផ្ទះ។
បើយោងតាមគេហទំព័រ rak-sukapap បានបង្ហាញថា ប្រទាលកន្ទុយក្រពើមានផ្ទុកសមាសធាតុសំខាន់ៗជាច្រើនដូចជាៈ វីតាមីនA វីតាមីនB1 វីតាមីនB2 វីតាមីនB6 វីតាមីនB12 វីតាមីនC វីតាមីនE សូដ្យូម ស័ង្កសី និងម៉ាញ៉េស្យូម ដែលមានប្រយោជន៍បំផុតសម្រាប់រាងកាយ។
គុណសម្បត្តិទាំងអស់នេះហើយ ដែលធ្វើឲ្យប្រទាលកន្ទុយក្រពើអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ជំរុញដល់ការលូតលាស់នៃកោសិកាធម្មតា ហើយអាចបញ្ឈប់កោសិកាមហារីកមិនឲ្យរីករាលទៅកាន់តំបន់ផ្សេងៗទៀតឡើយ។
លើសពីនេះទៅទៀត ប្រទាលកន្ទុយក្រពើអាចជួយបណ្តេញកាលសំណល់ចេញពីពោះវៀន ជួយការពារជំងឺមហារីកពោះវៀន ការពារការរលាកស្បែក កន្ទាលត្រអាក រលាកដោយសារភ្លើង ទឹកក្តៅ បន្លឺព្រះអាទិត្យ ព្យាបាលស្បែកខ្មៅ រួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត៕
មតិយោបល់