ក្រុមតោខៀវ Chelsea ពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលមិនអាចយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal បាន ក្នុងជំនួប Super Sunday នាក្របខ័ណ្ឌ Premier League សប្តាហ៍ទី៥ នេះឡើយ។
ថ្វីបើអាចយកឈ្នះក្រុមខ្លាំង Tottenham និងក្រុម Leicester ក្រៅដី ២ប្រកួតជាប់គ្នាក៍ដោយ សម្រាប់ការប្រកួតក្នុងដីខ្លួនឯង ជាមួយក្រុមជើងខ្លាំង និងជាសត្រូវចាស់ផងនោះ គឺ Arsenal ពិតជាមិនងាយស្រួលឡើយ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតរវាងក្រុមទាំង២ នេះគឺមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ ដោយរក្សាលទ្ធផលថេរ ០-០ ពេញ ៩០នាទី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខ្សែការពារដ៍ឆ្នើម របស់ក្រុមតោខៀវ Chelsea កីឡាករ David Luiz បានទទួលកាតក្រហម នៅនាទីទី ៨៨ បន្ទាប់ពីទទួលបានកាតលឿងជាលើកទី២ ក្នុងការបង្កកំហុសលើកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ។
ម្យ៉ាងវិញទៀតនោះ សម្រាប់ការប្រកួតនេះមិនងាយស្រួលដូចរដូវកាលមុនឡើយ សម្រាប់ក្រុម Chelsea ក្នុងការផ្តួល Arsenal ថ្វីបើ Chelsea កំពុងតែខ្លាំងមែន តែ Arsenal ក៍កំពុងតែឡើងជើងវិញផងដរ។ ដូច្នេះហើយ លទ្ធផលស្មើគ្នា ០-០ នេះពិតជាសាកសមខ្លាំងណាស់ចំពោះក្រុមទាំង២ ព្រោះថាប្រព័ន្ធការពាររឹងមាំដូចៗគ្នា។
https://www.youtube.com/watch?v=siwvpJTR_OY
មតិយោបល់