ក្រុមដែនដីអង្គរសៀមរាប បានកក់កៅអីមួយឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសតទល់ក្រុមម្ចាស់ផ្ទះ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិ។
រាជធានីភ្នំពេញ បានយកឈ្នះ បាត់ដំបង ៤ – ១ កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ សៀមរាប លត់ កំពង់ចាម ៤ – ០ ។
វគ្គផ្តាច់ព្រ័ត្រ នឹងប្រកួតនៅពហុកីឡដ្ឋានជាតិវេលាម៉ោង ៦ល្ងាច ដោយមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV ចំណែកប្រកួតលេខ៣ នឹងធ្វើឡើងនៅទីលានសាលាអប់រំកាយនិងកីឡា ម៉ោង៣រសៀលថ្ងៃជាមួយគ្នា។
មតិយោបល់