ព័ត៌មានកីឡា

Barca ចាត់ការ Osasuna យ៉ាងចាស់ដៃ

បន្ទាប់ពីយកឈ្នះការប្រកួត El Clasico លើក្រុម Real Madrid រួចមក Barcelona បានបន្តមកចាត់ការក្រុម Osasuna យ៉ាងចាស់ដៃក្នុងលទ្ធផល (៧-១)។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Barcelona នៅតែបន្តឈរលើកំពូលតារាងដដែល បើទោះបីជា Real Madrid បានយកឈ្នះ (៦-២)លើក្រុម Deportivo ក្តី។

៧គ្រាប់របស់ Barcelona រកបានដោយ Lionel Messi ចំនួន២គ្រាប់ (នាទីទី១២និង ៦១) Andre Gomes ២គ្រាប់ (នាទីទី៣០និង៥៧) Alcacer២គ្រាប់ (នាទីទី៦៤ និង៨៦) និង Macherano ១គ្រាប់ (នាទីទី៦៧)ខណៈក្រុម Osasuna រកបាន១គ្រាប់ដោយកីឡាករ Torres នៅនាទីទី ៤៨។ ជ័យជម្នះនេះ បានធ្វើឲ្យ Barcelona ឈរកំពូលតារាងដដែលមាន ៧៨ពិន្ទុស្មើ Real Madrid៕

មតិយោបល់