ព័ត៌មានកីឡា

Shane Booysen នឹងត្រឡប់មកកម្ពុជាវិញ នៅដំណាច់ខែនេះ

ខ្សែប្រយុទ្ធឆ្នើម Shane Booysen របស់ក្លឹបភ្នំពេញក្រោន នឹងត្រឡប់មកកម្ពុជាវិញ នៅចុងខែនេះ បន្ទាប់ពីសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនអស់ពេលជាង៥ខែ នៅស្រុកកំណើតឯទ្វីបអាហ្វ្រ៊ីក។

តាមការចុះផ្សាយលើទំព័រផ្លូវការរបស់ក្លឹបបញ្ចាក់ថា Shane នឹងត្រឡប់មកវិញ យ៉ាងយូរត្រឹមចុងខែសីហានេះប៉ុណ្ណោះ ប៉ុន្តែគាត់ទំនងពុំទាន់អាចចូលលេងបានវិញឡើយ។

13935125_1321217124572475_56105235744425074_n

Shane បានរងរបួសជើងដំបូង កាលខែកុម្ភៈ ក្នុងជំនួបតទល់និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយត្រូវបង្ខំចិត្តប្តូរចេញត្រឹមដើមវគ្គទី១។ អវត្តមានខ្សែប្រយុទ្ធមុតស្រួចរូបនេះ ជាផ្នែកមួយធ្វើឲ្យទម្រង់លេងរបស់ក្រុមហាក់ធ្លាក់ជាងមុនបន្តិច នាំឲ្យក្លឹបប្តូរគ្រូបង្វឹក និងមានកីឡាករចេញចូលជាច្រើន ។

13466047_1289191601108361_4670148582800011922_n13882291_1321217457905775_2824823116478177040_n

 

មតិយោបល់