ក្រោយពីបញ្ចប់ការប្រកួតរវាងក្រុម Mancheester City និង Manchester United ក្នុងលទ្ធផល ០-០រួចមក លោក Jose Mourinho បាននិយាយថា Fellaini មិនសមទទួលបានកាតក្រហមឡើយ។
កាតក្រហមនៅនាទី ទី៨៤ គឺជារឿងមិនសមឡើយ ដែលលោក Jose Mourinho គិតថា វាជាភាពវ័យឆ្លាតរបស់ Aguero ទៅវិញទេ។ លោក Jose Mourinho បានមើលវីដេអូសារឡើងវិញជាច្រើនលើក តែលោកបានមើលឃើញថា Sergio Aguero បានធ្វើពុតជាដួលនៅពេលដែល Fellaini អោនក្បាលទៅប៉ះនឹងក្បាលរបស់គេ។
ជាក់ស្តែងណាស់ នេះគឺជាចេតនារបស់ Aguero ក្នុងការធ្វើឲ្យអាជ្ញាកណ្តាលបណ្តេញ Fellainiចេញប៉ុណ្ណោះ ព្រោះ វាគឺជាល្បិចរបស់កីឡាករម្នាក់ៗ ដែលចង់បាននូវផលចំណេញលើបាល់ទាត់៕
មតិយោបល់