ព័ត៌មានកីឡា

វិសាខា ស្គាល់បរាជ័យក្រោមថ្វីជើង អាសុីអឺរ៉ុប យូណាយធីត

ក្រោយពីធ្វើបានយ៉ាងល្អទាំងប្រកួតមិត្តភាពមុនបើករដូវកាល នឹងចាប់ផ្តើមក្របខណ្ឌកំពូលកម្ពុជា វិសាខា ទើបតែស្គាល់បរាជ័យជាលើកដំបូងក្រោមថ្វីជើង អាសុីអឺរ៉ុប យូណាយធីត នេះទេ ពោលក្នុងលទ្ធផល ២ទល់០ នាជំនួបសប្តាហ៍ទី៤ កាលពីម្សិលមិញ លើពហុកីឡដ្ឋានជាតិ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ រកបានដោយកីឡាករ Privat នៅនាទី ៣៩ នឹងប្រធានក្រុម ម៉ាត់ ហូសាន់ នៅនាទី ៧០ ខណ:ដែលម្ចាស់ផ្ទះ វិសាខា បានត្រឹមវាយសម្រុកតែគ្មានប្រសិទ្ធភាពឡើយ។

មតិយោបល់