UN: កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីថ្ងៃសៅរ៍ ដែលនេះសបញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់អំពីការផ្គើន ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចំពោះអាមេរិក ដែលបានជំរុញការដាក់ទណ្ឌកម្ម ពីអន្តរជាតិឲ្យកាន់តែតឹងរឹង លើប្រទេសនេះ ដើម្បីទប់ស្កាត់ការគំរាមគំហែងនុយក្លេអ៊ែររ ទៅកាន់បណ្ដាប្រទេស នៅតំបន់អាស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
«កូរ៉េខាងជើង បានបាញ់មីស៊ីលមួយ ពុំទាន់សន្និដ្ឋានប្រភេទអ្វីបានទេ ចេញពីទីតាំងមួយនៅជិតតំបន់ Bukchang នៅ Pyeongannam-do (ប៉ែកខាងត្បូងខេត្ត Pyeongan) នៅព្រឹកមិញនេះ» ដោយទីភ្នាក់ងារយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការធ្វើតេស្តសាល្បងមីស៊ីលថ្មីនេះ ត្រូវបានទទួលបរាជ័យទៀតហើយ។
ការបាញ់នេះ ត្រូវបានគេមើលឃើញថា ធ្វើទ្បើងចំពេលមានភាពតានតឹងកាន់តែខ្លាំង នៅលើឧបទ្វីបកូរ៉េ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអំពីហានិភ័យ ដែលនាំឲ្យមានការប៉ះទង្គិចដ៏ធំមួយ ។
គ្រាប់កាំជ្រួចមីស៊ីលនេះ ត្រូវបានបាញ់ចេញនៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹក (ម៉ោងក្នុងតំបន់) គឺតែប៉ុន្មានម៉ោងបន្ទាប់ពីប្រមុខការទូតអាមេរិកលោក Rex Tilerson នៅក្នុងអង្គប្រជុំនៃអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបណ្តាប្រទេសជាមាជិក UN ដាក់សម្ពាធបន្ថែម ដើម្បីឲ្យកូរ៉េខាងជើង ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចអន្តរទ្វីបរបស់ខ្លួន ។
លោក Rex Tillerson បានព្រមានអង្គការសហប្រជាជាតិថា បើសិនជាបរាជ័យ ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង នឹងអាចនាំឲ្យមានផលវិបាកនៃមហន្តរាយ។
ក្នុងនោះលោក ក៏បានបញ្ជាក់ដែរថា ប្រទេសចិនតែមួយគត់ ដែលមានអានុភាពលើសម្ព័ន្ធមិត្តកុម្មុយនិស្ត និងអ្នកជិតខាងរបស់ខ្លួន ។
ប៉ុន្តែរដ្ឋាភិបាលប៉េកាំង បានលើកទ្បើងថា បញ្ហានេះមានតែឲ្យភាគីពាក់ព័ន្ធចូលតុចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយ ទៅបាន និងបានអំពាវនាវឲ្យភាគីទាំងអស់ ប្រកាន់នូវភាពអត់ធ្មត់ ក្នុងគោលបំណង ដើម្បីបន្ថយភាពតានតឹង និងទប់ស្កាត់រាល់សកម្មភាព ឬពាក្យសម្ដីណាមួយ ដែលអាចធ្វើឲ្យបង្កហេតុបាន» ដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ទៅក្រុមប្រឹក្សាថា «ការប្រើកម្លាំងយោធា មិនអាចដោះស្រាយបញ្ហា នៅពេលនេះ បានទ្បើយ គឺរឹតតែធ្វើមានគ្រោះមហន្តរាយធំជាងមុនទៀត»៕

មតិយោបល់