អតីតកីឡាករដ៍ឆ្នើម ដែលធ្លាប់ចំណាយរយៈពេល ១២ឆ្នាំនៅ Old Trafford និងជាស្តេចទាត់បាល់ Free Kick របស់ក្រុមជម្រើសជាតិអង់គ្លេស David Beckham ជឿជាក់ថា លោក Jose Mourinho គឺជាគ្រូបង្វឹកល្អរបស់ក្រុមបីសាចក្រហម Manchester United បន្ទាប់ពីលោក Sir Alex Fergusen ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា នៅក្នុងការប្រារព្ធពិធីប្រកាសផ្លូវការណ៍នៃការបង្កើតក្លិបបាល់ទាត់ Miami ត្រៀមចូលរមប្រកួត MSL របស់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ ខាងមុខនេះ ស្ថាបនិកក្លិប David Beckham បានឆ្លៀតលើកសរសើពីការដឹកនាំរបស់លោក Jose Mourinho ។ Beckham បាននិយាយថា បន្ទាប់ពីលោក Sir Alex Ferguson ទៅ មានតែលោក Jose Mohrinho ម្នាក់ប៉ុណ្ណោះ ដែលអាចដឹកនាំ Man Utd ឲ្យមានភាពខ្លាំងក្លាឡើងវិញនោះ។
ជាការពិតណាស់ ទើបតែ២រដូវកាលមិនទាន់ស្រួលបួលផង Man Utd មានការវិវត្តន៍ច្រើនជាងមុនឆ្ងាយណាស់ ដោយគិតចាប់តាំងពីលោក Sir Alex Ferguson ចាកចេញកាលពីឆ្នាំ ២០១៣កន្លងមក។ អ្វីដែលសំខាន់នោះ Man Utd បានឈ្នះ Europa League ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបកំពូលអង់គ្លេសមួយនេះ ថ្វីមិនមែនជាពានកំពូលរបស់អឺរ៉ុបតែជាសមទ្ធិផលដ៍ល្អមួយក្រោមការដឹកនាំរបស់លោក Mourinho ។
ម្យ៉ាងវិញទៀត David Beckham មានជំនឿចិត្តយ៉ាងមុតមាំថា លោក Jose Mourinho នឹងធ្វើឲ្យ Man Utd ឈ្នះពានច្រើនបន្តទៀត ដូចទៅនឹងសមទ្ធិផលដែលលោកធ្លាប់ដឹកនាំ FC Porto, Chelsea, Inter Milan និង Real Madrid កន្លងមកនេះ។




មតិយោបល់