Tottenham នៅមិនទាន់បារម្ភរឿងពាន Premire League ឡើយក្រោយពីឈ្នះ Arsenalយប់មិញនេះ។
មាន់ខ្នាយមាស នៅមានសង្ឃឹមនៅឡើយ ព្រោះថាការប្រកួតនៅសល់៤ប្រកួតទៀត ស្របពេលដែល Tottenhamចាញ់ ក្រុមកំពូលតារាង Chelsea ត្រឹម ៤ពិន្ទុប៉ុណ្ណោះ។
តោខៀវ Chelsea បានយកឈ្នះនៅទឹកដី Everton (៣-០)ដោយការស៊ុតបញ្ចូលទីដោយ Pedro Rodriguez នៅនាទីទី ៦៦, Garry Cahill នៅនាទីទី ៧៩ និង Willian នៅនាទីទី ៨៦។
ចំណែកក្រុមមាន់ខ្នាយមាសវិញ បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល (២-០)ដោយការស៊ុតបញ្ចូលទីដោយខ្សែបម្រើប្រយុទ្ធវ័យក្មេង Dele Alli នៅនាទី៥៥ និងការស៊ុតបាល់១១ម៉ែត្ររបស់ Harry Kane នៅនាទីទី៥៨។
ឆ្លងកាត់ជ័យជម្នះនេះ Chelsea បន្តឈរកំពូលតារាងមាន ៨១ពិន្ទុ ខណៈ Tottenham ឈរលេខ២ មាន ៧៧ពិន្ទុក្នុងដៃ៕





មតិយោបល់