ក្រុម Paris Saint Germain ពិតជាចំណាយលុយច្រើន មិនខកបំណងឡើយ ក្នុងការនាំយកខ្សែប្រយុទ្ធបរេស៊ីល Neymar ពីក្រុម Barcelona កាលពីរដូវក្តៅកន្លងមកនេះ។
ជាការពិតណាស់ មិនត្រឹមតែពូកែញ៉ាក់បាល់, អូសបាល់ស៊ុត និងបណ្តើរបាល់ប្រកបដោយបច្ចេកទេសផ្សេងៗឡើយនោះ ខ្សែប្រយុទ្ធដ៍មានប្រជាប្រិយភាព Neymar JR នៅមានសមត្ថភាពស៊ុតបាន Free Kick យ៉ាងល្អ មិនចាញ់តារាឆ្នើម Lionel Messi របស់ក្រុម Barcelona ឡើយ។ ក្នុងនោះដែរ Neymar បានរកគ្រាប់បាល់១គ្រាប់ ឲ្យក្រុម Paris Saint Germain ក្នុងចំណោម៣គ្រាប់ដែលក្លិបកំពូលបារាំងមួយនេះ បានទម្លាយសំណាញ់ទីក្រុម Lille ដែលជាការស៊ុត Free Kick យ៉ាងអស្ចារ្យរបស់កីឡាករប្រេស៊ីលរូបនេះ។ វាមិនមែនជាលើកដំបូងឡើយ ដែល Neymar ស៊ុត Free Kick ចូលតាំងពីការផ្លាស់មកកាន់ Paris Saint Germain នោះ ដោយ Neymar ស៊ុតចូលប៉ុន្មានលើកមកហើយ ដោយការទាត់បាល់ Free Kick នេះ។
ម្យ៉ាងវិញទៀត Neymar គឺជាកីឡាករ ដែលពូកែទាត់បាល់ Free Kick នេះ តាំងពីនៅក្រុម Barcelona មកម្លេះ ហើយក៍ធ្លាប់ទម្លាយសំណាញ់ទី តាមរយៈការទាត់បាល់បែបនេះ បានជាច្រើនលើកផងដែរ។ ក៍ប៉ុន្តែ នៅ Barcelona ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មិនសូវមានឱកាសទាត់បាល់ Free Kick ញឹកញាប់ឡើយ ព្រោះត្រូវប្រឈមនឹងការប្រជែងជាមួយកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលជាអ្នករ៉ាប់រងការទាត់បាល់ Free Kick ។
ដូច្នេះហើយ ក្រុម Paris Saint Germain មិនចំណាយលុយច្រើនអត់ប្រយោជន៍ក្នុងការទិញយក Neymar ឡើយ ព្រោះថាកីឡាកររូបនេះ មានសមត្ថភាព ពហុជំនាញសម្រាប់ការពង្រឹងក្លិប ឲ្យកាន់តែប្រសើរឡើង។
https://www.youtube.com/watch?v=QoQb6lP4KJM
មតិយោបល់