បិសាចក្រហម Manchester United កំពុងតែត្រដាបត្រដួសមែនទែនហើយ បន្ទាប់ពីខ្សែការពារ២ រូបរបស់ពួកគេ បានរងរបួសបន្ថែមទៀតនៅក្នុងការប្រកួតជាមួយ Swansea។
លទ្ធផល (១-១) នៅដីខ្លួនឯងបានធ្វើឲ្យក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho កំពុងតែពិបាកក្នុងការប្រជែងយកតំណែងក្រុមកំពូលតារាងទាំង៤។
ក្រៅពីនេះ Manchester United ក៏កំពុងប្រឈមជាមួយនឹងបញ្ហារបួសរបស់កីឡាករកាន់តែច្រើនឡើង ខណៈការប្រកួតដ៏សំខាន់របស់ពួកគេកាន់តែខិតចូលមកដល់។
Luke Shaw និង Eric Baily បានរងរបួសនៅក្នុងការប្រកួតយប់មិញនេះ ដែលបានក្លាយជាក្តីកង្វល់របស់លោក Jose Mourinho។
មកទល់ពេលនេះ Manchester United រងនូវបញ្ហាកីឡាកររបួសជាច្រើនដូចជា Zlatan Ibrahimovic, Paul Pogba, Marcos Rojo, Christ Smalling, John Mata, Luke Shaw និង Eric Bailly ដែលសុទ្ធសឹងជាកីឡាករសំខាន់ៗ៕
មតិយោបល់