ក្រោយពីទិញបាន ខ្សែប្រយុទ្ធបារាំង Ousmane Dembele ក្រុម Barcelona នៅសល់កិច្ចការដែលត្រូវធ្វើបន្តទៀត មុនបញ្ចប់រដូវក្តៅ នៃទីផ្សារដោះដូរកីឡាករ នៅទ្វីបអឺរ៉ុប។
ក្នុងនោះដែរ ESPN reports បានឲ្យដឹងថា បើទោះបីជា ទិញបាន Dembele ក្នុងតម្លៃ ១៣៥,៥ លានផោនក៍ដោយ តែក្រុម Barcelona នៅចង់បានកីឡាករ២រូបផ្សេងទៀត មុនបញ្ចប់ទីផ្សារដោះដូរកីឡាករនេះ។ ជាក់ស្តែងណាស់ ESPN reports បានពិភាក្សាឲ្យដឹងថា Barcelona មានគម្រោងនាំយក ខ្សែបម្រើប្រយុទ្ធ២រូបទៀត គឺ Philippe Coutinho របស់ក្រុមហង្សក្រហម Liverpoo ខណៈកីឡាករប្រេស៊ីលរូបនេះ មានភាគរយរហូតដល់ទៅ ៨០% ហើយនៃការផ្លាស់ទៅ Barcelona បន្ទាប់ពីហង្សក្រហម យល់ព្រមលក់ ក្នុងតម្លៃ ១៦០លានអឺរ៉ូ។
ជាងនេះទៅទៀត មុខព្រួញដ៍សំខាន់មួយទៀតរបស់ក្រុម Barcelona នោះគឺការតាមទិញ Angel Di Maria អតីតកីឡាកររបស់ក្រុម Real Madrid និងជាសមាជិករបស់ក្រុម Paris Saint Germain នាពេលបច្ចុប្បន្ននេះ។ Di Maria ក៍មានបំណងចង់ផ្លាស់ទៅកាន់ Barcelona ខ្លាំងណាស់ ព្រោះថា វត្តមាន របស់ Kylian Mbappe អាចប្រឈមដល់តំណែងរបស់គេ។
ចំណែកឯក្រុម Barcelona វិញ ច្បាស់ណាស់ថា នឹងនាំយកកីឡាករទាំង២រូបនេះមកបន្ថែមទៀត ព្រោះថាក្រុនយក្សអេស្ប៉ាញមួយនេះ កំពុងតែចង់បានកីឡាករបន្ថែមទៀត ដើម្បីពង្រឹងក្លិប។
មតិយោបល់