ស៊ុត គឺជាផ្នែកមួយនៃអាហារដែលសម្បូរជីវជាតិខ្លាំងបំផុត ហើយវាត្រូវបានគេយកទៅធ្វើជាអាហារប្រចាំថ្ងៃផងដែរ។ ដូច្នេះហើយ មនុស្សភាគច្រើនតែងតែទិញស៊ុតម្តងច្រើនគ្រាប់មកទុកនៅក្នុងផ្ទះ ដើម្បីងាយស្រួលប្រើប្រាស់។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ soha បានបង្ហាញឲ្យដឹងថា ស៊ុតដែលទុកយូរនឹងខូចគុណភាព ហើយខ្យល់ចូលកាន់តែច្រើន។ ប៉ុន្តែកុំបារម្ភ អ្នកអាចរក្សាស៊ុតទុកញ៉ាំរហូតដល់មួយសប្តាហ៍ដោយមិនខូចគុណភាពឡើយ ប្រសិនបើអ្នកចេះរើសស៊ុតថ្មីៗ។
តើធ្វើដូចម្តេចទើបដឹងថា ស៊ុតថ្មី ឬក៏ចាស់? តាមពិតទៅគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែប្រើពិល ឬភ្លើងចង្កៀងមកចាំងឆ្លុះប្រាដកជាដឹងច្បាស់។
១. ដំបូងអ្នកយកស៊ុតដាក់ក្នុងទីងងឹង។
២.ជាធម្មតាស៊ុតមានម្ខាងតូចម្ខាងធំ ដូច្នេះអ្នកត្រូវយកពិលបញ្ចាំងដោយផ្ទាល់នៅផ្នែកដែលធំជាង។
៣.បន្ទាប់មកផ្អៀងស៊ុតទៅខាងស្តាំ អ្នកនឹងមើលឃើញស៊ុតខាងក្នុង។
៤.ប្រសិនបើស៊ុតថ្មី មានផ្ទុកខ្យល់តិច ទំហំប្រហែលជា ១ភាគ៨អ៊ីញ ឬ៣.១៧៥មីលីម៉ែត្រប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើស៊ុតចាស់ អ្នកនឹងមើលឃើញបន្ទុកខ្យល់កាន់តែច្រើន។
ចំណាំៈ នៅពេលដែលឃើញស៊ុតបែកសំបក ឬប្រេះ កុំទិញមកទុកឲ្យសោះ ព្រោះវាឆាប់ស្អុយ ដោយសារតែមេរោគផ្សិត ឬបាក់តេរីចូលវាយប្រហារ៕
មតិយោបល់