ព័ត៌មានកីឡា

Atletico និង Real មួយណាជាអ្នកឈ្នះក្នុងជំនួប៤ឆ្នាំជាប់ៗគ្នា យប់នេះ?

ការប្រកួត UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ និងចាប់ផ្តើមនៅយប់នេះ ខណៈក្រុមការពារតំណែងជើងឯក Real Madrid បើកទ្វារកីឡដ្ឋាន Santiago Bernabue ទទួលក្រុម Atletico Madrid។

Real Madrid និង Atletico Madrid ហាក់ដូចជារឿងច្រំដែល ដែលក្រុមទាំង២នេះ ជួបគ្នាញឹកញ៉ាប់នៅ UEFA Champion League។ បើគិតត្រឹម ៤រដូវកាលចុងក្រោយ UEFA Champion Leagueនេះ ក្រុមទាំងពីរជួបគ្នា គ្រប់រដូវកាលទាំងអស់។

កាលពីរដូវកាល ២០១៣-២០១៤ Real Madrid បានយកឈ្នះវគ្គផ្តាច់ព្រ័ត្រ (៤-១)នៅម៉ោងបន្ថែម ៩០នាទី (១-១) , រដូវកាល ២០១៤-២០១៥ជួបគ្នាវគ្គ៨ក្រុមចុងក្រោយ ដោយក្នុងទឹកដី Atletico Madrid បានត្រឹម (០-០)បកទៅទឹកដី Real Madrid វិញ Real ឈ្នះ (១-០)។

ចំណែករដូវកាលមុន ២០១៥-២០១៦ក្រុមទាំង២ បានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រទៀត ស្របពេលដែល Real Madrid បានយកឈ្នះដោយបាល់ពិន័យ ១ម៉ែត្រ (៥-៣)បន្ទាប់ពីក្រុមទាំង២ បានត្រឹម (១-១) ក្រោយចប់ការប្រកួត ៩០នាទី និងបន្ថែមម៉ោង១៥ នាទី ២ដង។

នៅក្នុងរដូវកាលនេះក្រុម Atletico Madrid និង Real Madrid បានជួបគ្នាបន្តទៀតនៅវគ្គពាក់កណ្តសលផ្តាច់ព្រ័ត្រ ដែលការប្រកួតនឹងធ្វើនៅរំលងអធ្រាត្រនេះ៕

មតិយោបល់