ព័ត៌មានកីឡា

Chelsea លុត Watford ចុងម៉ោង

ក្រុមការពារតំណែងជើងឯក តោខៀវ​ Chelsea ធ្វើបានយ៉ាងល្អ ដោយអាចវាយបកយកឈ្នះចុងម៉ោង ឡើក្រុមភ្ញៀវ Watford ក្នុងលទ្ធផល ៤-២ ។

នេះគឺជាការវាយបកយ៉ាងល្អ របស់ក្រុមតោខៀវ Chelsea ក្នុងការយកឈ្នះលើក្រុម Watford នៅចុងម៉ោងទៅហើយនោះ។ ជាក់ស្តែងណាស់ Chelsea បានធ្វើការនាំមុខមុន ១គ្រាប់ ដែលស៊ុតបញ្ចូលទីយ៉ាងល្អដោយកីឡាករ Pedro Rodriguez នៅនាទីទី ១២ តែត្រូវបានតាមស្មើមកវិញ​ នៅចុងតង់ទី១ នាទីទី៤៥+៣ ដោយកីឡាករ Doucoure ដែលធ្វើឲ្យក្រុមទាំង២ ស្មើគ្នាក្នុងលទ្ធផល ១-១ ។ យ៉ាងណាវិញ ក្នុងតង់ទី២ នៅនាទីទី៤៩ កីឡាករ Pereyra របស់ក្រុមភ្ញៀវ Watford បានស៊ុតនាំមុខវិញ ជាហេតុនាំឲ្យការប្រកួត កាន់តែតានតឹងឡើង។

ក៍ប៉ុន្តែ ខ្សែប្រយុទ្ធ Micky Batshuayi ស៊ុតតាមស្មើឲ្យ Chelsea វិញនៅនាទីទី៧១។ បន្ថែមលើនេះ នៅចុងម៉ោង នាទីទី៨៧ ខ្សែការពារ Azpilizueta បានស៊ុតឲ្យក្រុម Chelsea នាំមុខ ៣-២ វិញ ហើយនៅនាទីទី ៩០+៥ កីឡាករ Micky Batshuayi បានស៊ុតបន្ថែម១គ្រាប់ទៀត ជួយឲ្យ Chelsea ឈ្នះយ៉ាងអស្ចារ្យ ក្នុងលទ្ធផល ៤-២ លើក្រុម Watford ។

ដូច្នេះហើយ តោខៀវ Chelsea បានស្វែងរក ៣ពិន្ទុ នៅក្នុងសប្តាហ៍ថ្មីនេះ ដើម្បីបន្តប្រជែងការពារតំណែងជើងឯករបស់ពួកគេទៀត នៅរដូវកាលនេះ។

//www.youtube.com/watch?v=VdYaW9lwSP0

មតិយោបល់